ព័ត៌មានជាតិ
តុលាការខេត្តស្វាយរៀង ចោទប្រកាន់ស្រ្តីខ្មែរម្នាក់ពីបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈសមត្ថកិច្ចកំពុងតាមរកបក្ខពួកផ្សេងទៀត
អាជ្ញាធរខេត្តស្វាយរៀង បានចាប់ឃាត់ខ្លួនជនជាតិខ្មែរម្នាក់ ឈ្មោះ ងួន សារី ដែលរស់នៅ ឃុំអណ្ដូងត្របែក ស្រុករមាសហែក បញ្ជូនទៅកាន់តុលាការ ហើយតុលាការបានចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមប្រភពមន្រ្តីតុលាការខេត្តស្វាយរៀងដែលបានបញ្ជាក់ប្រាប់សារព័ត៌មានកម្ពុជាថ្មីនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ។

ប្រភពពីមន្ត្រីតុលាការដដែលបានអះអាងថា ស្រ្តីជាជនជាតិខ្មែររូបនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ទី២៧ ខែតុលា ដោយបានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទឹកប្រាក់ប្រមាណជា៣ម៉ឺនដុល្លារ។ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺស្រ្តីរូបនេះ ជាអ្នកចាំទទួលទឹកប្រាក់ដែលផ្ញើមក ដោយរូបគាត់ និងបក្ខពួក បានបង្កើតប្រព័ន្ធមួយលួចគ្រប់គ្រងលើលេខទូរស័ព្ទ និងលេខគណនីធនាគាររបស់ប្រជាពលរដ្ឋ។ នៅពេលដែលប្រជាពលរដ្ឋផ្ញើលុយកាក់ គឺចូលមកក្នុងប្រព័ន្ធដែលស្រ្តីរូបនេះ គឺជាអ្នកចាំទទួល និងដកប្រាក់ទាំងអស់នោះ។ នេះបើតាមប្រភពពីមន្ត្រីតុលាការខេត្តស្វាយរៀង។
មន្ត្រីតុលាការដដែលបានបញ្ជាក់ថា បន្ទាប់ពីការស៊ើបអង្កេតយ៉ាងលម្អិតពីសំណាក់មន្ត្រីជំនាញរួចមក សំណុំរឿងនេះត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលបន្ត គឺការរៀបចំសម្រាប់ជំនុំជម្រះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។ ក្នុងពេលជាមួយគ្នានេះ អាជ្ញាធរខេត្តស្វាយរៀង កំពុងដុតដៃដុតជើងតាមប្រមាញ់ស្វែងរកបក្ខពួកដែលជាប់ពាក់ព័ន្ធផ្សេងទៀត ដើម្បីយកមកអនុវត្តទោសទៅតាមផ្លូវច្បាប់។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ឡើយថា បក្ខពួក ឬក៏មេខ្លោងរបស់ស្រ្តីរូបនេះ ជាជនជាតិខ្មែរ ឬជនជាតិបរទេសនោះទេ។

គួរបញ្ជាក់ថា ការឃាត់ខ្លួនស្ត្រីរូបនេះ គឺស្ថិតនៅក្នុងក្របខណ្ឌនៃយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយ៉ាងម៉ឺងម៉ាត់។ ករណីនេះ ជាការឆ្លុះបញ្ចាំងឲ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នតុលាការ ក្នុងការបង្ក្រាប និងលុបបំបាត់រាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសឆបោកតាមអនឡាញ ដែលបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាណលរដ្ឋ សន្តិសុខសង្គម និងកិត្តិយសជាតិ៕

ដោយ៖ ភក្តី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


