Connect with us

កីឡា

ក្លិប Barcelona បាន​ដាក់លក្ខខណ្ឌលើជីវិតឯកជន Yamal រួម​ទាំងរូបភាព​ស្រីស្នេហ៍

បានផុស

នៅ

ថ្នាក់ដឹកនាំក្លិបអ្នកមានបុណ្យ FC Barcelona បានជួបប្រជុំជាមួយភ្នាក់ងាររបស់កីឡាករ Lamine Yamal លោក ​​Jorge Mendes ដើម្បីកំណត់លក្ខខណ្ឌមួយចំនួនអំពីជីវិតឯកជនរបស់ខ្សែប្រយុទ្ធវ័យ ១៨ ឆ្នាំសញ្ជាតិ អេស្ប៉ាញ រូបនេះ ក្រោយចាញ់ក្នុងការប្រកួត Clasico ទល់នឹងក្រុម Real Madrid។

កីឡាករ Lamine Yamal
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃ អាទិត្យ ទី ២៦ ខែ តុលា ឆ្នាំ ២០២៥ កន្លងទៅ ក្រុម Barcelona បានបរាជ័យក្រោមថ្វីជើងក្រុម Real Madrid នៅកីឡដ្ឋាន Santiago Bernabeu ក្នុងលទ្ធផល ២ ទល់នឹង ១ ដែលជាការប្រកួតសប្តាហ៍ទី ១០ នៃក្របខណ្ឌ La Liga របស់ អេស្ប៉ាញ។

ចំពោះការប្រកួតនោះ ខ្សែប្រយុទ្ធស្លាបម្ចាស់អាវលេខ ១០ Lamine Yamal ធ្វើពុំសូវបានល្អនោះទេ ដោយរូបគេមិនបានស៊ុតចូល ឬបញ្ជូន (assist) សូម្បីមួយគ្រាប់។ ម្យ៉ាងទៀត បន្ទាប់ពីបញ្ចប់ការប្រកួត រូបគេថែមទាំងបានប៉ះទង្គិចពាក្យសម្តី រហូតមានភាពចម្រូងចម្រាស់នៅលើទីលានជាមួយកីឡាករ Real Madrid មួយចំនួនថែមទៀត។

កីឡាករ Lamine Yamal ក្នុងជំនួប Clasico

យោងតាមសារព័ត៌មាន អេស្ប៉ាញ Mundo Deportivo និង Sport បានឱ្យដឹងថា ក្លិប Barcelona បានជួបប្រជុំជាមួយលោក Jorge Mendes ដោយដាក់លក្ខខណ្ឌសំខាន់ ៣ ចំណុចលើជីវិតឯកជនរបស់ Yamal ដើម្បីការពារអាជីពរបស់គេឱ្យបានល្អ។

ទី១. ចាប់ពីពេលនេះតទៅ ក្លិបនឹងដាក់កម្រិតលើការបង្ហោះរូបនៅលើបណ្តាញសង្គមលក្ខណៈឯកជនរបស់ Yamal (ជាពិសេសការបង្ហាញខ្លួនជាមួយដៃគូស្នេហា Nikki Nicole)។ ទី២. ការសម្ភាសរបស់ Yamal ត្រូវមានដែនកំណត់ ដោយការសម្ភាសនីមួយៗ ត្រូវមានការពិនិត្យ និងយល់ព្រមពីលោក Jorge Mendes ជាមុនសិន។ ទី៣. បង្កើនការព្យាបាលតាមបែបធម្មជាតិ និងការហាត់ប្រាណនៅកន្លែងហាត់ប្រាណ ក្នុងអំឡុងវិស្សមកាលរបស់ Yamal ដើម្បីព្យាបាលរបួសចាស់របស់គេឱ្យជាសះស្បើយ ១០០% ស្របពេលរបួសត្រកៀករបស់គេនៅតែមានការឈឺចាប់៕

កីឡាករ Lamine Yamal និងកញ្ញា Nikki Nicole

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ BGNES NEWS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម