Connect with us

កីឡា

រថយន្ត​ Hilux នេះហើយដែល​ក្រុម​ VKH នឹងយក​ទៅ​ប្រកួត​ OFF ROAD នៅ​ប្រទេស​ឡាវ​

បានផុស

នៅ

តំណាង​ក្រុម​ VKH Racing Team នឹង​យក​រថយន្ត​ Toyota Hilux 1993 ទៅ​ចូលរួម​ការ​ប្រកួត​ប្រណាំងរថយន្តឆ្លងកាត់​ឧបសគ្គ​ (OFF ROAD) នៅ​ឯ​ប្រទេស​ឡាវ​ ចាប់​ពី​ថ្ងៃ​ទី៦​ ដល់​ ៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ ខាង​មុខ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ វង្ស គឹមហួត

លោក​ វង្ស គឹមហួត​ តំណាង​ក្រុម​ VKH Racing Team និង​ជា​អ្នក​បើក​បរប្រកួត​ផង​នោះ​ (Driver) ថា​ក្រុម​របស់​លោក​នឹង​យក​រថយន្ត​ Toyota Hilux 1993 ដែល​ធ្លាប់​ឆ្លងកាត់​ការ​ប្រកួត​ ៤លើក​រួច​ហើយ​នេះ​ទៅ​ប្រកួត​នៅ​ឯ​ប្រទេ​ស​ឡាវ​ជា​ថ្មី​ទៀត។​

លោក​ វង្ស គឹមហួត​ និង​ដៃគូ

កីឡាករ​ជើង​ចាស់​រូប​នេះ​បន្ថែម​ទៀត​ថា​ នៅ​ពេល​នេះ​ក្រុមការងារ​កំពុង​ពិនិត្យ​ជួសជុល​ដូច​ជា​ប្រព័ន្ធភ្លើង​ឌីណាម៉ូ​សាកអាគុយ​ដើម្បី​ប្រើប្រាស់​ត្រើយ​ ពិនិត្យ​ម៉ាស៊ីន​ត្រង់​ចំណុច​ទុយោខ្យល់​ ទាក់បូ​ ប្ដូរ​សំបក​កង់​ និង​ចំណុច​តិចតួច​មួយ​ចំនួន​ទៀត។​ ការ​ជួសជុល​ និង​បំពាក់​គ្រឿង​ផ្សេងៗ​នេះ​នឹង​បញ្ចប់​ឆាប់ៗ​ដើម្បី​បើក​បរ​សាកល្បង​មុន​ការ​ចេញ​ដំណើរ​ទៅ​ទីលាន​ប្រកួត​នៅ​ឯ​ឡាវ។​

រថយន្តដែល​ត្រូវយក​ទៅ​ប្រកួត​

បញ្ជាក់​ដែរ​ថា​ ក្រុម​កីឡា​ប្រណាំង​រថយន្ត​ឆ្លងកាត់​ឧបសគ្គ​ (OFF ROAD) របស់​កម្ពុជា​ចំនួន​ ៣ឡាន​ ឬ​៣ក្រុម​នឹង​ទៅ​ចូលរួម​ការ​ប្រកួត​អន្តរជាតិ​ Gold Sepon OFF Road challenge នៅ​ឯ​ប្រទេស​ឡាវ​ ចាប់​ពី​ថ្ងៃ​ទី៦​ ដល់​ ៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥។​ ក្រុម​តំណាង​កម្ពុជា​ទាំង​ ៣រួម​មាន​ ក្រុម​ Siamprototype, ក្រុម​ VKH Racing Team, ក្រុម​ Phnom Tbaeng Resort៕​

រថយន្តដែល​ត្រូវយក​ទៅ​ប្រកួត​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម