កីឡា
មិនចង់ជឿក៏ត្រូវតែជឿដែរត្រើយទាញរថយន្ត OFF ROAD របស់ក្រុម VKH ១ដើមតម្លៃជាង៧,០០០ដុល្លារ
ឡានប្រណាំងឆ្លងកាត់ឧបសគ្គ (OFF ROAD) រហ័ស្សនាម អាខ្លាឃ្លោក របស់ក្រុម VKH Racing Team ពិតជាមិនធម្មតាដោយបំពាក់គ្រឿងបន្លាស់ និងឧបករណ៍ថ្លៃៗដូចជាត្រើយសម្រាប់ទាញនៅពេលជាប់ផុង ១ដើមតម្លៃខ្ទង់ជាង ៧,០០០ដុល្លារឯណោះ។

ត្រើយ Gigglepin
លោក វង្ស គឹមហួត បានឲ្យដឹងថា ត្រើយដែលត្រូវបំពាក់លើរថយន្តឈ្មោះ អាខ្លាឃ្លោក នេះគឺម៉ាក Gigglepin ដែលជាផលិតផលល្បីឈ្មោះរបស់ប្រទេសអង់គ្លេស។ ចំពោះតម្លៃរបស់ Gigglepin ដែលលោកដាក់សម្រាប់ចូលទីលានប្រណាំងនេះ ១ដើមតម្លៃខ្ទង់ជាង ៧,០០០ដុល្លារ។ ដោយឡែក អាខ្លាឃ្លោក នេះលោកត្រូវបំពាក់រហូតដល់ទៅ ២ដើមឯណោះគឺដាក់នៅផ្នែកខាងមុខ ១ដើម និងផ្នែកកណ្ដាលឡាន ១ដើមទៀត។ សាគួរត្រើយធម្មតា ១ដើមទៀតនៅផ្នែកខាងក្រោយ។


ត្រើយ Gigglepin
ដូច្នេះប្រសិនបើបូកសរុបត្រើយ Gigglepin ២ដើមដែលបំពាក់សម្រាប់ចេញប្រណាំងនេះតម្លៃសរុបជាង ១៤,០០០ដុល្លារទៅហើយ។ កីឡាករ OFF ROAD រូបនេះបន្ថែមទៀតថា លើទីផ្សារនៅមានត្រើយថ្លៃៗជាងនេះទៅទៀត។ ត្រើយម៉ាក Gigglepin នេះគឺមានគុណភាពល្អប្រើ ម៉ូទ័រវិលលឿន និងធនបានល្អ។ ការប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គនេះគឺត្រូវការលឿនដើម្បីបានថិរវេលាកាន់តែតិចឈានទៅជាប់ចំណាត់ថ្នាក់។

បញ្ជាក់ដែរថា ឡានប្រណាំងឆ្លងកាត់ឧបសគ្គរហ័ស្សនាម អាខ្លាឃ្លោក របស់លោក វង្ស គឹមហួត នៃក្រុម VKH Racing Team នេះត្រូវបានគេដឹងថាទិញដំបូងតម្លៃខ្ទង់ ៣,០០០ដុល្លារ និងកែច្នៃរួចឡើងតម្លៃសរុបជិត ៦០,០០០ដុល្លារឯណោះ។ អាខ្លាឃ្លោក នេះក៏បានទៅចូលរួមការប្រកួតនៅឯប្រទេសឡាវ កាលពីថ្ងៃទី៦ ដល់ ៩ វិច្ឆិកា ឆ្នាំ២០២៥ ផងដែរ៕


ពេលកំពុងប្រើត្រើយ

លោក វង្ស គឹមហួត
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


