កីឡា
រថយន្តប្រណាំងប្រចាំខេត្តព្រះវិហារ កណ្ដុរក្រហមភ្នំត្បែង ទិញដំបូង ៣,០០០ដុល្លារកែច្នៃរួចអស់ជិត ៦០,០០០ដុល្លារ
រថយន្តប្រណាំង OFF ROAD ប្រចាំខេត្តព្រះវិហារគឺរហ័ស្សនាម កណ្ដុរក្រហមភ្នំត្បែង កាលទិញមកដំបូងតម្លៃត្រឹម ៣,០០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែក្រោយកែច្នៃ និងបំពាក់គ្រឿងបន្លាស់ថ្លៃៗរួចមកតម្លៃឡើងរហូងជិត ៦០,០០០ដុល្លារឯណោះ។

កណ្ដុរក្រហមភ្នំត្បែង ពេលមិនទាន់កែច្នៃ
លោក គីម សំអឿន ដែលជាម្ចាស់រថយន្តប្រណាំង កណ្ដុរក្រហមភ្នំត្បែង បានឲ្យដឹងថា រថយន្តមួយនេះម៉ាក Toyota Hilux ផលិតឡើងក្នុង 1994 ។ កាលលោកទិញបន្តពីអ៊ំប្រុសម្នាក់នោះក្នុងតម្លៃ ៣,០០០ដុល្លារ និងជាប្រភេទឡានស្អាតម្ចាស់ដើមប្រើប្រាស់ថែទាំបានល្អ។
កីឡាករប្រចាំខេត្តព្រះវិហារខាងលើបន្តទៀតថា ដោយសារតែលោកមិនចេះកែច្នៃរថយន្ត ដូច្នេះលោកបានជួលជាងជំនាញទាំងស្រុងតែម្ដងដើម្បីរៀបចំរថយន្តនេះឲ្យក្លាយជារថយន្តដែលមានស្ដង់ដាត្រឹមត្រូវអាចយកទៅប្រកួតបាន។

កណ្ដុរក្រហមភ្នំត្បែង ពេលមិនទាន់កែច្នៃ
រថយន្តដែលមានរហ័ស្សនាម កណ្ដុរក្រហមភ្នំត្បែង នេះបន្ទាប់ពីកែច្នៃរួចរាល់ហើយតម្លៃប្រហែលអស់សរុបខ្ទង់ជិត ៦០,០០០ដុល្លារ។ តម្លៃខ្ពស់បែបនេះដោយសារតែរថយន្តសម្រាប់ប្រណាំងត្រូវគ្រឿងបន្លាស់ៗល្អមានគុណភាពខ្ពស់ មានសុវត្តិភាពត្រឹមត្រូវនៅពេលប្រណាំង។ គ្រឿងបន្លាស់ដែលល្អៗ និងខ្លាំងគឺសុទ្ធសឹងតែមានតម្លៃខ្ពស់។ មួយវិញទៀតដោយសារតែការកែច្នៃនេះត្រូវជួលជាងធ្វើទាំងស្រុងផងនោះទើបតម្លៃឡានខ្ពស់បែបនេះ។


កណ្ដុរក្រហមភ្នំត្បែង ពេលមិនទាន់កែច្នៃ
បញ្ជាក់ដែរថា រថយន្តប្រណាំងឆ្លងកាត់ឧបសគ្គ (OFF ROAD) ដែលមានរហ័ស្សនាម កណ្ដុរក្រហមភ្នំត្បែង នេះជារថយន្តរបស់លោក គីម សំអឿន មកពីក្រុមភ្នំត្បែងរីសត ខេត្តព្រះវិហារ។ រថយន្តនេះត្រូវបានគេដឹងថាឆ្លងកាត់ការប្រកួតច្រើនទីលានមកហើយរួមទាំងការប្រកួតថ្មីៗនេះនៅឯប្រទេសឡាវទៀតផង៕







កណ្ដុរក្រហមភ្នំត្បែង ពេលកែច្នៃរួច

លោក គឹម សំអឿន (ខាងឆ្វេង)

កណ្ដុរក្រហម អាខ្លាឃ្លោក និងអាហេរ៉ូ ៥៥៥ កាលប្រណាំងនៅឡាវ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


