កីឡា
ពេញចិត្តអ្នកនិយមរថយន្ត OFF ROAD ហើយនឹងមានការតាំងបង្ហាញ OFF-ROAD SHOW 2026 រយៈពេល ២ថ្ងៃ
ក្រុមមហាគ្រួសាររថយន្ត OFF ROAD នឹងរៀបចំកម្មវិធី OFF-ROAD SHOW 2026 ដើម្បីតាំងបង្ហាញនូវរថយន្តដែលធ្លាប់ឆ្លងកាត់ការប្រកួតជាច្រើនឆ្នាំទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ ជូនអ្នកគាំទ្របានឃើញ និងថតរូបជាអនុស្សាវរីយផងដែរនៅក្រុមតាខ្មៅរយៈពេល ២ថ្ងៃ។

មហាគ្រួសាររថយន្ត OFF ROAD
នេះបើតាមការផ្សព្វផ្សាយកម្មវិធី OFF-ROAD SHOW 2026 នេះនឹងធ្វើឡើងរយៈពេល ២ថ្ងៃគឺចាប់ពីថ្ងៃទី២៣ ដល់ ២៤ ខែឧសភា ឆ្នាំ២០២៦។ ទីតាំងដែលនឹងត្រូវរៀបចំកម្មវិធីដាក់តាំងបង្ហាញនេះនៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។
កម្មវិធីនេះគឺរៀបចំឡើងក្នុងគោលបំណងជួបជុំមហាគ្រួសាររថយន្ត OFF ROAD បង្កើនចំណងមិត្តភាព និងជាការតាំងបង្ហាញនូវរថយន្តដែលបានប្រើប្រាស់ ឬប្រកួតក្នុងទីលានតូច-ធំ តំណាងកម្ពុជានាពេលកន្លងមកផងដែរដល់អ្នកស្រឡាញ់ចូលចិត្ត និងចង់ស្វែងយល់ពីកីឡាមួយនេះ។ បន្ថែមពីនេះជាឱកាសសម្រាប់សាធារណៈជនបានថតរូបលេងកម្សាន្តទុកជាអនុវស្សាវរីយទៀតផង។

កណ្ដុរក្រហមភ្នំត្បែង
បញ្ជាក់ដែរថា កម្មវិធី OFF-ROAD SHOW 2026 នឹងចាប់ផ្ដើមពីថ្ងៃស្អែកទី២៣ ឧសភា ឆ្នាំ២០២៦ នេះទៅហើយ។ សម្រាប់អ្នកចូលចិត្តវិស័យកីឡា OFF ROAD នេះអាចទៅចូលរួមទស្សនា និងស្វែងយល់ពីការរៀបចំកែច្នៃរថយន្តផ្សេងៗបាន៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


