កីឡា
បេសកកម្មលើកទង់ជាតិខ្មែរនៅការប្រកួត OFF ROAD ឯប្រទេសឡាវបញ្ចប់ដោយជោគជ័យ
ការប្រកួតប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ (OFF ROAD) ដែលជាបេសកកម្មលើកទង់ជាតិខ្មែរលើឆាកអន្តរជាតិ និងពង្រីកវិសាលភាពវិស័យកីឡាមួយនេះដល់ឯប្រទេសឡាវបានបញ្ចប់ដោយជោគជ័យ ខណៈរថយន្តទាំងបីគ្រឿងបានវិលត្រឡប់មកកាន់កម្ពុជាវិញហើយ។

លោក ព្រំ រស្មី ហៅ ពូស៊ី
លោក ព្រំ រស្មី ហៅ ពូស៊ី បានឲ្យដឹងថា ការប្រកួត OFF ROAD នេះបានបញ្ចប់ទៅហើយស្របពេលដែលក្រុមកីឡាករ ក្រុមការងារទាំងអស់បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយក្នុងចម្ងាយផ្លូវជាង ៨០០គីឡូម៉ែត្រ។
ដូចទៅហ្នឹងការលើកឡើងពីមុនមកថា ការប្រកួតនេះជាបេសកកម្មលើកទង់ជាតិខ្មែរលើឆាកអន្តរជាតិតាមរយៈវិស័យកីឡា OFF ROAD។ យ៉ាងណាចំពោះលទ្ធផលវិញគឺមិនល្អគាប់ប្រសើរដូចអ្វីដែលរំពឹងទុក្ខនោះទេ។

កីឡាករចាស់វស្សាផ្នែករថយ OFF ROAD រូបនេះបន្តទៀតថា ការប្រកួតនៅឯប្រទេសឡាវលើកនេះគឺប្លែក ព្រោះមើលឃើញថារថយន្តដែលមកចូលរួមភាគច្រើនជារថយន្តទើបរៀបចំថ្មី និងមានបច្ចេកទេសនៃការកែច្នៃទំនើបប្រកបដោយប្រសិទ្ធភាពកាន់តែខ្ពស់។ ងាកមកការបើកបរ ឬសមត្ថភាពកីឡាករគឺមិនលើសពីក្រុមកម្ពុជានោះឡើយ។ ការប្រកួតមួយនេះគឺពិតជាបទពិសោធថ្មីមួយទៀតហើយសម្រាប់ក្រុមកម្ពុជាចំពោះបច្ចេកទេសថ្មីដែលត្រូវអភិវឌ្ឍន៍បន្តទៅទៀត។

រូបភាពផេក VKH
បញ្ជាក់ដែរថា ការប្រកួតប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ (OFF ROAD) នេះបានបញ្ចប់ទៅហើយកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ វិញ្ញាសា HARDCOR ដែលក្រុមកម្ពុជាចូលរួមប្រកួតទាំងបីរថយន្តនេះគឺមាន ១៨គ្រឿង ប្រណាំងលើ ៩ SS ។ ក្រុមកម្ពុជាទាំងបីនោះគឺ ១រថយន្តជាប់លេខ១១ ជាប់លេខ១២ និងជាប់លេខ១៥ នៃការប្រកួត៕

រូបភាពផេក VKH
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


