Connect with us

កីឡា

បន្ទាប់​ពី​ធ្វើ​ពិធី​បើក​ជាផ្លូវការ​រួច​ហើ​យ​នោះ​ក្រុម​ OFF ROAD​ ទាំង​អស់​ចាប់​ផ្ដើម​ប្រកួត​ថ្ងៃ​ត្រង់​នេះ​

បានផុស

នៅ

បន្ទាប់​ពី​ធ្វើ​ពិធី​បើក​ជា​ផ្លូវ​ការ​រួចរាល់​​ និង​ការ​ដង្ហែរ​បង្ហាញ​រថយន្តពី​បណ្ដាប្រទេស​​ចូលរួម និង​ប្រជុំ​បច្ចេកទេស​ហើយ​នោះ​​ក្រុម​រថយន្ត​ OFF ROAD​ ទាំង​អស់​នឹង​ចាប់​ផ្ដើម​ប្រកួត​នៅ​ពេល​ថ្ងៃ​ត្រង់ នៃ​ថ្ងៃទី៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ នៅ​ឯ​ប្រទេស​ឡាវ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករតំណាងក្រុមទាំង៣

ក្រុម​កម្ពុជា​ទាំង ​៣ក្រុម​កំពុង​ត្រៀម​ខ្លួន​រួចរាល់​ហើយ​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ទី១​ នៃ​ការ​ប្រកួត​ OFF ROAD​ នៅ​ឯ​ប្រទេស​ឡាវ​លើក​នេះ។​ ក្នុង​ថ្ងៃ​ទី៧​ វិច្ឆិកា​ ២០២៥​ ដែល​ជា​ថ្ងៃ​ប្រកួត​ទី១​ កម្រិត​ HARDCOR នេះ​ក្រុម​ទាំង​អស់​នឹង​ត្រូវ​ប្រកួត​ចំនួន​ 2SS ខណៈ​ថ្ងៃ​ទី២​ នឹង​ប្រកួត​ 4SS​ និង​ថ្ងៃទី៣​ ចុងក្រោយ​ប្រកួត​ 3SS សរុប​ 9SS។​

រថយន្ត HERO 555 របស់ពូស្មី

កីឡាករ​តំណាង​ក្រុម​និមួយៗ​រួម​មាន​លោក​ ព្រំ​ រស្មី (ពូស្មី) លោក​ វង្ស គឹមហួត​ លោក​ គីម សំអឿន សូម​ឲ្យ​មហាជន​ចូលរួម​តាមដាន​ និង​លើក​ទឹកចិត្ត​កីឡាករ​កម្ពុជា​ក្នុង​បេសកកម្ម​ផ្សព្វផ្សាយ​វិស័យ​កីឡា​ OFF ROAD​ និង​ស្វែងរក​ជ័យជម្នះ​ជូន​ជាតិ​មាតុភូមិ​នៅ​ពេល​នេះ។​

រថយន្តអាខ្លាឃ្លោក របស់​លោក វង្ស គឹមហួត

បញ្ជាក់​ដែរ​ថា​ ក្រុម​ OFF ROAD របស់​កម្ពុជា​ទាំង​ ៣ក្រុម​ដែល​ចូលរួម​ប្រកួត​នៅ​ឯ​ប្រទេស​ឡាវ​នេះ​រួម​មាន​ ​ក្រុម​​ Cambodia OFF Road Team by Siamprototype ដែល​បើក​បរ​ដោយ​លោក​ ពូ​ស្មី​, ក្រុម​ VKH Racing Team បើកបរដោយ​លោក​ វង្ស គឹមហួត, ក្រុម​ Phnom Tbaeng Resort បើកបរ​ដោយ​លោក​ គីម សំអឿន។​ ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៦​ ដល់​ ៩​ ខែ​វិច្ឆិកា​ ២០២៥​ នៅ​ឯ​ប្រទេស​ឡាវ៕​

រថយន្តកណ្ដុរក្រហមភ្នំត្បែង របស់លោក គឹម សំអឿន​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម