ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំង ប្រាប់ថា នាយករដ្ឋមន្ត្រីរុស្ស៊ីទៅចិន ព្រោះមានកិច្ចការដ៏សំខាន់
នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Mikhail Mishustin បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសចិននាថ្ងៃទី៣ខែវិច្ឆិកា ជាមួយនឹងកិច្ចប្រជុំដែលបានគ្រោងទុកជាមួយប្រធានាធិបតី ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រី Li Qiang ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកវិទ្យា ចំពេលមានសម្ពាធលោកខាងលិចកើនឡើងលើប្រទេសទាំងពីរ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Tass លោក Mishustin នឹងចូលរួមកិច្ចប្រជុំប្រមុខរដ្ឋាភិបាល ជាមួយលោក Li នៅទីក្រុង Hangzhou នៅថ្ងៃទី៣វិច្ឆិកា មុនពេលធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃទី៤ខែវិច្ឆិកា ដើម្បីពិភាក្សាជាមួយលោកស៊ី។
បើតាមទីភ្នាក់ងារព័ត៌មាន Interfax កាលពីថ្ងៃទី៣១ខែតុលា អ្នកនាំពាក្យរុស្ស៊ី លោក Dmitry Peskov ធ្លាប់បានឲ្យដឹងថា វិមានក្រឹមឡាំងបានភ្ជាប់សារដ៏សំខាន់មួយអមជាមួយដំណើរទស្សនកិច្ចរបស់លោក Mishustin។ យ៉ាងណាមិញ លោក Peskov មិនបានអត្ថាធិប្បាយអំពីថាតើលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន នឹងផ្ញើសារទៅកាន់លោកស៊ី តាមរយៈនាយករដ្ឋមន្ត្រីរុស្ស៊ីដែរឬក៏យ៉ាងណា។
ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំប្រមុខរដ្ឋាភិបាលចិននិងរុស្ស៊ីលើកមុន ដែលធ្វើឡើងនៅទីក្រុងមូស្គូក្នុងខែសីហាឆ្នាំ២០២៤ អំឡុងពេលដែលលោក Li បានកោតសរសើរចំពោះ«កម្លាំងថ្មី» និង«ភាពរឹងមាំ»នៃទំនាក់ទំនងទ្វេភាគី។
ចាប់តាំងពីមេដឹកនាំទាំងពីរបានប្រកាសភាពជាដៃគូ«គ្មានដែនកំណត់» នៅក្នុងខែកុម្ភៈឆ្នាំ២០២២ ប៉ុន្មានថ្ងៃមុនពេលរុស្ស៊ីចាប់ផ្តើមការលុកលុយអ៊ុយក្រែន ទីក្រុងមូស្គូបានពឹងផ្អែកកាន់តែខ្លាំងឡើងលើទីក្រុងប៉េកាំង ដើម្បីទប់ស្កាត់ការវាយលុកនៃទណ្ឌកម្មរបស់លោកខាងលិច។ ពាណិជ្ជកម្មទ្វេភាគីបានឈានដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០២៣ ដែលជំរុញដោយការប្រើប្រាស់ប្រាក់RMB ការពង្រីកការនាំចេញថាមពល និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មកាន់តែជិតស្និទ្ធ។
ទោះជាយ៉ាងណាក៏ដោយ តួលេខពាណិជ្ជកម្មនាពេលថ្មីៗនេះបានបង្ហាញពីការធ្លាក់ចុះរវាងប្រជាជាតិទាំងពីរ។ យោងតាមទិន្នន័យគយចិន ការនាំចេញរបស់ចិនទៅកាន់ប្រទេសរុស្ស៊ី បានធ្លាក់២១%ក្នុងខែកញ្ញា ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល៧ខែកន្លងទៅ ខណៈដែលការនាំចូលពីប្រទេសរុស្ស៊ី បានកើនឡើង៣,៨% ដែលស្ទុះងើបឡើងវិញពីការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែសីហា។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី លោក Anton Alikhanov បានចាត់ទុកការធ្លាក់ចុះនេះបណ្ដាលមកពីសម្ពាធពីខាងក្រៅ និង«តិត្ថិភាពទីផ្សារ» នៃទំនិញចិននៅក្នុងប្រទេសរុស្ស៊ី។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បាននិយាយថា កិច្ចពិភាក្សារវាងលោក Mishustin និងមន្ត្រីចិនត្រូវបានគេរំពឹងថានឹងគ្របដណ្តប់លើរបៀបវារៈដ៏ទូលំទូលាយ រួមមាន កិច្ចសហប្រតិបត្តិការថាមពល ទំនាក់ទំនង ដឹកជញ្ជូន កិច្ចសហប្រតិបត្តិការឧស្សាហកម្ម កសិកម្ម និង ការអភិវឌ្ឍបច្ចេកវិទ្យាជាន់ខ្ពស់។ ទីក្រុងមូស្គូមើលឃើញកាន់តែខ្លាំងឡើងនូវកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងបច្ចេកវិទ្យា ជាក្របខ័ណ្ឌដែលមាននិរន្តរភាពជាងមុនសម្រាប់ការចូលរួមរយៈពេលវែងជាមួយប្រទេសចិន ដែលមិនសូវងាយរងគ្រោះចំពោះការប្រែប្រួលទីផ្សារ។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Ningbo កាលពីថ្ងៃទី២ខែវិច្ឆិកា រវាងឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Chernyshenko និងឧបនាយករដ្ឋមន្ត្រីចិន He Lifeng ជាកន្លែងដែលភាគីទាំងពីរបានបង្ហាញពីកំណើននៃការនាំចេញទង់ដែង និងនីកែល និងការពង្រីកទីផ្សារសម្រាប់ទំនិញកសិកម្ម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើបណ្តាញ Telegram របស់រដ្ឋាភិបាលរុស្ស៊ី៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


