ព័ត៌មានអន្ដរជាតិ
ថៃបញ្ជាក់ម្ដងទៀតថានឹងដោះលែងទាហានខ្មែរ ទាល់តែអរិភាពបញ្ចប់ ហើយលក្ខខណ្ឌ២ត្រូវបានបំពេញ
កងទ័ពថៃ បានចេញសេចក្ដីថ្លែងការណ៍មួយទៀត ដោយបញ្ជាក់ថា ទាហានខ្មែរទាំង១៨រូបដែលត្រូវបានចាប់ដោយខុសច្បាប់អំឡុងជម្លោះព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ នឹងត្រូវបានដោះលែងវិញ ទាល់តែអរិភាពបានបញ្ចប់ជាផ្លូវការ ហើយភាគីទាំងពីរដកអាវុធធុនធ្ងន់ និងបញ្ចប់ប្រតិបត្តិការបោសសម្អាតមីនសំខាន់ៗ។

យោងតាមការចុះផ្សាយរបស់ The Nation នាថ្ងៃអង្គារទី៤ខែវិច្ឆិកានេះ លោក Jongjet Vacharanan អ្នកនាំពាក្យរងរបស់កងទ័ពថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ដំណើរការដោះលែងនឹង«អនុវត្តតាមពិធីសារដ៏តឹងរឹង» ហើយអាចកើតឡើងបាន លុះត្រាតែលក្ខខណ្ឌចំនួនពីរត្រូវបានបំពេញយ៉ាងពេញលេញ ពោលគឺការដកអាវុធធុនធ្ងន់ទាំងស្រុងរួមទាំងកាំភ្លើងធំ រថក្រោះ និងប្រព័ន្ធរ៉ុក្កែត និងការបោសសំអាតមីននៅក្នុងតំបន់ដែលបានកំណត់ចំនួន៥ ដូចជា Ban Sai Tho ក្នុង Buriram, Chong Hew នៅ Surin, Ban Nong Chan និង Ban Nong Ya Kaew ក្នុងខេត្តស្រះកែវ និង Ban Cham Rak ក្នុងខេត្ត Trat។
កន្លងមក ប្រទេសថៃអះអាងថា ការឃុំខ្លួនទាហានកម្ពុជា ដែលខ្លួនហៅថាជាអ្នកទោសសង្គ្រាម គឺអនុវត្តតាមអនុសញ្ញាទីក្រុងហ្សឺណែវទីបី ដែលចែងថា អ្នកទោសសង្គ្រាមត្រូវតែដោះលែង និងធ្វើមាតុភូមិនិវត្តន៍ «ដោយគ្មានការពន្យាពេលបន្ទាប់ពីការបញ្ចប់នៃអរិភាពសកម្ម»។ យោធាថៃអះអាងថា ជម្លោះមិនទាន់បញ្ចប់ទេ បើទោះបីជាមានការព្រមព្រៀងបទឈប់បាញ់ និងការប្រកាសរួមកាលពីពេលថ្មីៗនេះនៅប្រទេសម៉ាឡេស៊ីក្រោមវត្តមានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ដោយ។
កម្ពុជាបានជំរុញឲ្យមានការដោះលែងទាហានរបស់ខ្លួនជាបន្ទាន់ ដោយលើកហេតុផលថា ការបន្តឃុំខ្លួនគឺជាការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសចាប់តាំងពីបទឈប់បាញ់ត្រូវបានបង្កើតឡើង។ ទាហានកម្ពុជា២រូបប៉ុណ្ណោះ ដែលត្រូវភាគីថៃដោះលែងកាលពីថ្ងៃទី១ខែសីហា ក្នុងចំណោមទាហាន២០រូបដែលត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៩ខែកក្កដា ក្រោយបទឈប់បាញ់ចូលជាធរមាន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


