Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ជាសម្បុក Scammer ធំ! ២៤ទីតាំង ត្រូវបានរកឃើញ ថែមទាំងរឹបអូសលុយ និងទ្រព្យសម្បត្តិ វាល់លានបាត

បានផុស

នៅ

ថៃ បានបង្ហាញខ្លួនកាន់តែច្បាស់ថា ប្រទេសនេះ ពិតជាសម្បុក នៃអំពើឧក្រិដ្ឋកម្មតាមអនឡាញ ​(Scammer) ដោយត្រឹមមួយសប្តាហ៍ មានការបង្ក្រាបលើទីតាំងធំៗ រហូតដល់ទៅ ២៤កន្លែង ថែមទាំងរឹបអូសបានទឹកប្រាក់ និងទ្រព្យសម្បត្តិ យ៉ាងច្រើនសន្ធឹកសន្ធាប់។

(រូប៖ Reuters)

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦, នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI), នគរបាលបង្ក្រាបបទល្មើសបច្ចេកវិទ្យា និងធនាគារកណ្តាលថៃ បានបើកប្រតិបត្តិការ បង្ក្រាបនិងកម្ទេច ក្រុម Scammer ព្រមទាំងបណ្តាញជួញដូររូបិយប័ណ្ណបរទេស (Forex) និងការវិនិយោគខុសច្បាប់ ដោយគ្មានអាជ្ញាប័ណ្ណ នៅទីតាំងសរុប ២៤កន្លែងក្នុងរាជធានីបាងកក ក៏ដូចជាខេត្ត Nonthaburi, Pathum Thani, Samut Prakan និង Samut Sakhon។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចរកឃើញថា បណ្តាញទាំងនេះ បានបោកបញ្ឆោតវិនិយោគិនជាសាធារណៈ រាប់រយនាក់ តាមរយៈគេហទំព័រ និងកម្មវិធីទូរស័ព្ទដៃក្លែងបន្លំ ដោយសន្យាថា នឹងផ្តល់ផលចំណេញខ្ពស់។

(រូប៖ Reuters)

ក្នុងការបង្ក្រាបទ្រង់ទ្រាយធំនេះដែរ សមត្ថកិច្ច បានរឹបអូសថវិកាសុទ្ធជាង ៦៥ លានបាត, រថយន្តទំនើបៗ ចំនួន ៥ គ្រឿង, មាសដុំ និងប្រាក់ដុំ, កាបូបប្រេនៗ, គ្រឿងអលង្ការ និងអាវុធជាច្រើនដើម។

លើសពីនេះ គណនីធនាគារជាង ៧០ ត្រូវបានបង្កក ហើយឧបករណ៍រក្សាទុកគ្រីបតូ កុំព្យូទ័រ និងម៉ាស៊ីនមេ ត្រូវបានដកហូត។

(រូប៖ Reuters)

សូមជម្រាបថា ប្រទេសថៃ កំពុងបង្ហាញទៅពិភពលោកកាន់តែច្បាស់ថា ខ្លួនពិតជាជម្រក របស់មេក្លោងគ្រឿងញៀន បណ្តាញជួញដូរមនុស្ស និងឧក្រិដ្ឋជនឆបោកតាមអនឡាញ (scammer) តាមរយៈការចាប់បាន ឧក្រិដ្ឋជនជាបន្តបន្ទាប់។

បើនិយាយត្រឹមមួយខែមិថុនា ឆ្នាំ២០២៦, ថៃ ចាប់បានឧក្រិដ្ឋជនធំៗ បណ្តាក់គ្នា មានទាំងមេគ្រឿងញៀន និងមេ Scammer ដែលជាប់ពាក់ព័ន្ធនឹកករណី ដ៏ល្បីកក្រើក ហើយមានទាំងជនជាតិចិន និងជប៉ុន។

អ្នកជំនាញអន្តរជាតិ បានចង្អុលចំៗហើយថា បញ្ហានេះ គឺជា «ជំងឺមហារីកសង្គម» ដែលថៃ ត្រូវតែដោះស្រាយ ហើយឈប់ទម្លាក់កំហុស លើប្រទេសដទៃ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម