Connect with us

ព័ត៌មានជាតិ

សមាគមសន្ដិសុខ​អាស៊ាន​ផ្ដល់​ពានរង្វាន់​អង្គភាព​ឆ្នើម​ដល់​ ប.ស.ស. កម្ពុជា

បានផុស

នៅ

ព្រុយណេ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​របស់​ប្រទេសកម្ពុជានៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១៥ ទទួលបានពានរង្វាន់អង្គភាព​ឆ្នើមផ្នែក​នវានុវត្តន៍​ស្ដីពី “ការដាក់ឯកសារទាមទារតាវកាលិកតាមរយៈកម្មវិធីទូរស័ព្ទ (Online Benefit Claim through NSSF Member App)” ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគម​សន្តិសុខ​សង្គម​អាស៊ាន (ASSA) លើកទី៤២ នៅប្រទេសព្រុយណេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ប្រទេសកម្ពុជាលោក ហេង សុផាន់ណារិទ្ធ បានឡើងទទួលពានរង្វាន់ពីលោក Jose Arnulfo A. Veloso ប្រធាន​សមាគម​សន្តិសុខ​សង្គមអាស៊ាន (ASSA) សម្រាប់ឆ្នាំ២០២៤-២០២៥ និងជាប្រធាន​អង្គភាព​សន្តិសុខសង្គម​សម្រាប់មន្រ្តីរដ្ឋាភិបាល (GSIS) នៃប្រទេសហ្វីលីពីន។

គិតទាំងលើកនេះទៀត ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា ទទួលបានពានរង្វាន់អង្គភាពឆ្នើមចំនួន ១០លើកហើយពីសមាគម ASSA ចំពោះការ​អនុវត្ត​របបសន្តិសុខសង្គម។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤២ នេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តផែនការ​សកម្មភាព​ឆ្នាំ២០២៤-២០២៥ របស់សមាគម ASSA និងផែនការសកម្មភាពការងារបន្តសម្រាប់ឆ្នាំ២០២៥-២០២៦ របស់សមាគមផងដែរ។ ក្នុងឱកាសនោះតំណាង​ប.ស.ស. លោក ហេង សុផាន់ណារិទ្ធ បានចុះហត្ថលេខាលើការសន្យាប្រកបដោយចីរភាពរបស់សមាគម ASSA ផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើ ប្រព្រឹត្តទៅនៅទីក្រុងបានដាស៊េរីបេហ្កាវ៉ាន់ នៃប្រទេស​ព្រុយណេ ដែលរៀបចំដោយមូលនិធិសោធនិវត្តន៍សម្រាប់កម្មករនិយោជិត (ETF) នៃប្រទេស​ព្រុយណេ ដែលជាប្រធានផ្លាស់វេននៃសមាគម ASSA បន្ទាប់ពីអង្គភាពសន្តិសុខ​សង្គម​សម្រាប់​មន្ត្រីរដ្ឋាភិបាល (GSIS) នៃប្រទេសហ្វីលីពីន ដោយមានការចូលរួមពីតំណាងស្ថាប័ន​សន្តិសុខ​សង្គមជាសមាជិកនៃសមាគម ASSA ចំនួន ២០ស្ថាប័ន ដែលមកពីបណ្តាប្រទេសអាស៊ានទាំង ១០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម