ព័ត៌មានជាតិ
កម្មវិធី TVET 1.5M៖ មុខជំនាញ ៣ដែលមានយុវជន អតីតពលករ និងពលរដ្ឋនៅខេត្តប៉ៃលិន មកចុះឈ្មោះចូលរៀនច្រើនជាងគេ
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តប៉ៃលិន(PLPTC) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍លើ ១១មុខជំនាញ តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M) របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ជាការកត់សម្គាល់នោះ មានមុខជំនាញចំនួន ៣ ដែលត្រូវបានយុវជន អតីតពលករ និងពលរដ្ឋខេត្តប៉ៃលិន បាននាំគ្នាមកចុះឈ្មោះចូលរៀនជំនាញច្រើនជាងគេ។ មុខជំនាញទាំង ៣ នោះរួមមាន ការកែច្នៃបន្លែ និងផ្លែឈើ សេវាកម្មរដ្ឋបាល សេវាកម្មសម្អាងកាយ ដែលសុទ្ធសឹងតែជាជំនាញស្របតាមតម្រូវការទីផ្សារការងារ និងអាចបង្កើនចំណូលបន្ថែម និងអាចបង្កើតអាជីវកម្មផ្ទាល់ខ្លួនផងដែរ។

ជាមួយគ្នានេះ មជ្ឈមណ្ឌល PLPTC បានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០២៤ មកដល់ត្រីមាសទី១ នៃដើមឆ្នាំនេះ បានផ្ដល់អាហារូបករណ៍ជូនសិស្សសរុប ២ ៦៤០នាក់។ ក្នុងនោះមានយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបចំនួន ១ ៨៦៩នាក់។

គួរំលឹកផងដែរថា ចាប់តាំងពីការប្រកាសអនុវត្តនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ មកត្រឹមត្រីមាសទី១ នៃឆ្នាំ២០២៦ នេះសរុប ១៦៤,៦៧៧នាក់ ក្នុងនោះមានយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ៧០ ៧៨០នាក់ ដែលទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងការបណ្ដុះបណ្ដាលជំនាញនៅទូទាំងប្រទេសកម្ពុជា៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


