ព័ត៌មានជាតិ
លោក សំហេង បូរ៉ា៖ វិស័យហិរញ្ញវត្ថុ ជាសរសៃឈាមនៃពាណិជ្ជកម្ម ជួយបង្កើនផលិតកម្ម តភ្ជាប់ទីផ្សារ និងទំនុកចិត្ត
លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា វិស័យហិរញ្ញវត្ថុ គឺជាសរសៃឈាមនៃពាណិជ្ជកម្ម ពីព្រោះការទទួលបានហិរញ្ញប្បទានសមស្របនឹងជួយបង្កើនផលិតកម្ម តភ្ជាប់ទីផ្សារ និងបង្កើនទំនុកចិត្តក្នុងការធ្វើពាណិជ្ជកម្មសកល។

ថ្លែងក្នុងនៅក្នុងវេទិកា Hongqiao International Economic Forum លើកទី៨ ក្រោមប្រធានបទ «Propelling Global Economic and Trade Development Through Finance» ប្រទេសចិន លោក សំហេង បូរ៉ា បានគូសបញ្ជាក់ថា ក្នុងបរិការណ៍បច្ចុប្បន្ន នវានុវត្តន៍ហិរញ្ញវត្ថុ ជាពិសេស ការទូទាត់តាមប្រព័ន្ធឌីជីថល និងដំណោះស្រាយដោយប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងប្រព័ន្ធទូទាត់ឆ្លងកាត់ព្រំដែន បានផ្លាស់ប្តូរពីរបៀបនៃការធ្វើពាណិជ្ជកម្ម និងវិនិយោគ។
ជាក់ស្តែង រដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន និងការតភ្ជាប់ឌីជីថល ក៏បានដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួនរួមមាន៖ ១. ការអភិវឌ្ឍថ្នាល បញ្ជរតែមួយជាតិ និងប្រព័ន្ធ CamDx ដើម្បីបង្កើននូវតម្លាភាព និងកាត់បន្ថយពេលវេលា និងការចំណាយក្នុងការប្រើប្រាស់សេវាសាធារណៈរបស់រាជរដ្ឋាភិបាល។ ២. ការជួយឱ្យ SMEs អាចទទួលបានហិរញ្ញប្បទាន និងការចាប់យកឧបករណ៍ឌីជីថល ដែលនឹងជួយឱ្យពួកគេអភិវឌ្ឍន៍ខ្លួន និងឈានទៅការនាំចេញ។

៣. ការជំរុញ E-commerce និងcross-border payments ជាពិសេសថ្នាល CambodiaTrade.com ដែលជួយ SMEs អាចធ្វើការដាក់លក់ផលិតផល ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងក្រៅប្រទេស និងថ្នាលផ្សេងៗទៀតដែលក្រសួងពាណិជ្ជកម្មបានធ្វើការជាមួយដើម្បីជំរុញវត្តមានផលិតផលខ្មែរដាក់លក់នៅលើថ្នាលទាំងនោះដូចជា Alibaba និង ៤. ការបង្កើតប្រព័ន្ធ Bakong របស់ធនាគារជាតិនៃកម្ពុជា ដើម្បីជំរុញការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលងាយស្រួល និងឆាប់រហ័ស ដែលនឹងជួយដល់ការធ្វើពាណិជ្ជកម្មប្រកបដោយបរិយាប័ន្ន។
មុននឹងបញ្ចប់ លោករដ្ឋលេខាធិការ ក៏បានយកឱកាសនោះលើកឡើងអំពីកាលានុវត្តន៍ភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ផងដែរ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


