ព័ត៌មានជាតិ
ផ្លូវជាតិលេខ ៧ ពីស្គន់ទៅក្រុងកំពង់ចាម នឹងស្ថាបនាបញ្ចប់មុនចូលឆ្នាំខ្មែរ
ប្រភពពីមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវជាតិលេខ៧ ពីទីប្រជុំជន់ស្គន់ដល់ស្ពានគីហ្សូណាក្រុងកំពង់ចាម នឹងរួចរាល់មុនផែនការ ដែលនឹងអាចសាងសង់បញ្ចប់នៅមុនចូលឆ្នាំខ្មែរខាងមុខនេះ។
លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ផ្លូវជាតិលេខ ៧ ដែលកំពុងស្ថាបនាពង្រីកពី ២ គន្លងទៅ ៤ គន្លង វឌ្ឍនភាពពេលនេះសម្រេចបានប្រមាណ ៦៩,៦៥% ហើយអាចនឹងរួចរាល់មុនផែនការចូលឆ្នាំខ្មែរខាងមុខ។


បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនរូបនេះ ក្រោយបញ្ចប់ការស្ថាបនា ផ្លូវជាតិលេខ ៧ ដ៏ធំទូលាយដែលត្រូវបានស្ថាបនាពង្រីកទទឹងផ្លូវដល់ទៅ ២៤ ម៉ែត្រ នឹងសម្រួលដល់ការធ្វើដំណើរទៅមករបស់ពលរដ្ឋលែងលំបាកកកស្ទះ និងនាំលំហូរការធ្វើចរាចរណ៍កាន់តែឆាប់រហ័សជាងមុន។
ផ្លូវជាតិលេខ ៧ បានចាប់ផ្តើមការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ ផ្លូវនេះការស្ថាបនាត្រូវលើកកម្រិតគុណភាពជាប្រភេទផ្លូវ AC (Asphalt concrete) កម្រាស់ ៩ សង់ទីម៉ែត្រ ជាមួយទទឹងផ្លូវ ២៤,៥ ម៉ែត្រ។ ការដ្ឋានផ្លូវនេះ ក៏ត្រូវសាងសង់ស្ពានថ្មីតូចធំចំនួន៨ (ស្មើប្រវែងសរុប ១៥៦ ម៉ែត្រ), ជួសជុលស្ពានតូចធំ (ចាស់) ចំនួន ៧ ស្ពាន (ស្មើប្រវែងសរុប ១១៦ ម៉ែត្រ) រួមទាំងស្ថាបនាលូរំដោះទឹកភ្លៀង, លូរំដោះទឹកកខ្វក់ និងបរិក្ខារចរាចរណ៍នានា។
ផ្លូវជាតិលេខ ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល តភ្ជាប់ជាមួយផ្លូវជាតិលេខ ៦ ពីរង្វង់មូលស្គន់ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងទិសដៅទៅខេត្តកំពង់ធំ សៀមរាប។ កំណាត់ផ្លូវជាតិនេះ ក៏តភ្ជាប់ជាមួយផ្លូវជាតិលេខ ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយផ្លូវ ៧១C, ផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧៦,ផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន ដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។ ខ្សែផ្លូវនេះ ក៏ភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេស នៃមហាអនុតំបន់មេគង្គ (GMS) ផងដែរ។
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


