Connect with us

ព័ត៌មានជាតិ

CDC ចេញសេចក្តី​បំភ្លឺ​កុំ​ឲ្យមហាជនយល់ច្រឡំ ជំនួបលោក ស៊ុន ចាន់ថុល ជាមួយតំណាងក្រុមហ៊ុនសាជីវកម្ម McDonald’s Corporation

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាន​ចេញ​សេចក្តីបំភ្លឺ​ជុំវិញ​ការ​ផ្សព្វផ្សាយព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងក្រុមហ៊ុនសាជីវកម្ម McDonald’s Corporation ដែលប្រាសចាកពីខ្លឹមសារជាក់ស្តែងដែលបានផ្សព្វផ្សាយ និងនាំឱ្យមានការភ័ន្តច្រលំ។

​ខណៈដែល​រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានសារព័ត៌មានមួយចំនួនបានធ្វើការបកស្រាយ និងផ្សព្វផ្សាយព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងក្រុមហ៊ុនសាជីវកម្ម McDonald’s Corporation ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាន​ចេញសេចក្តីបញ្ជាក់ថា​​ ជំនួបដែល​បានប្រព្រឹត្តទៅកាលពីថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺ​ក្នុងគោលបំណងចម្បងដើម្បីពិភាក្សាអំពីសក្ដានុពលទីផ្សារ និងលទ្ធភាពនៃការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន McDonald’s នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនទាន់មានការសម្រេចចិត្តជាផ្លូវការណាមួយ អំពី​ការបោះជំហានចូលមកបើកហាងនៅកម្ពុជា ឬការស្វែងរកដៃគូវិនិយោគ​នៅឡើយទេ។

ក្រុមហ៊ុនបានធ្វើការកត់សម្គាល់អំពីទីផ្សារកម្ពុជា សម្រាប់ការរៀបចំយុទ្ធសាស្ត្រពង្រីកទីផ្សាររបស់ខ្លួននាពេលអនាគត ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងស្ថិតនៅក្នុងដំណាក់កាល នៃការពង្រឹងទីផ្សារដែលខ្លួនមានស្រាប់ជាមុនសិន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម