Connect with us

សេដ្ឋកិច្ច

​ក្រុមហ៊ុនរបស់កូរ៉េ ​កំពុង​សិក្សា​សក្ដានុពលពង្រីកទុន​វិនិយោគ​នៅកម្ពុជា​

បានផុស

នៅ

លោក Park Seung-Hee អគ្គនាយកផ្នែកទំនាក់ទំនងធុរកិច្ចរបស់ក្រុមហ៊ុន Samsung Electronics ​បានលើកឡើងថា ក្រុមហ៊ុន ​កំពុងសិក្សាលើកត្តាវិជ្ជមានរបស់កម្ពុជា មុននឹងក្រុមហ៊ុន​ធ្វើការសម្រេច​ចិត្ត​ដាក់​ទុនពង្រីកការវិនិយោគ​នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Park Seung-Hee បានលើកឡើងក្នុងពេលជួបពិភ្សាការងារជាមួយស៊ុន ចាន់ថុល ឧបនា​យករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ១៥ ខែមិថុនា ២០២៦ ក្នុងទីក្រុង Suwon ​ខេត្ត​Gyeonggi ​ប្រទេសកូរ៉េខាងត្បូង។​

​ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីឧត្តមភាពប្រៀបធៀបរបស់កម្ពុជានៅក្នុងតំបន់ ដែលស្របនឹង​ផែន​ការយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Samsung។ ​

​លោកអគ្គនាយកបានទទួលស្គាល់អំពីសក្តានុពលរបស់កម្ពុជា ​ជាមួយគ្នានេះលោកបានបន្ថែមថា ក្រុមហ៊ុនក៏បាននិងកំពុងសិក្សាលើកត្តាវិជ្ជមានរបស់កម្ពុជាទាំងនោះផងដែរ ហើយមុននឹងក្រុម​ហ៊ុនធ្វើការសម្រេចចិត្តដាក់ទុនពង្រីកការវិនិយោគ គឺត្រូវឆ្លងកាត់នីតិវិធីផ្ទៃក្នុងតាមលំដាប់លំដោយ ហេតុនេះក្រុមហ៊ុនអាចនឹងត្រូវការចំណាយពេលមួយរយៈ។​

​ឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​ផ្តល់​កិច្ច​សម្របសម្រួល និងផ្តល់ជូននូវព័ត៌មានយុទ្ធសាស្ត្រចាំបាច់ផ្សេងៗដល់ក្រុមហ៊ុន ដើម្បី​អាចឱ្យ​ក្រុមហ៊ុន​មានមូលដ្ឋានគ្រប់គ្រាន់ ​និងច្បាស់លាស់ ក្នុងការពិនិត្យវាយតម្លៃមុននឹង​ឈានដល់ការ​សម្រេច​ចិត្ត​បណ្តាក់ទុន​វិនិយោគនៅប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម