ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ជំរុញសហគមន៍ទឹកជប់ខ្នារពោធិ៍ បន្តរៀបចំឱ្យកាន់តែទាក់ទាញភ្ញៀវទេសចរ
អាជ្ញាធរខេត្តសៀមរាប បានជំរុញដល់សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ បន្តយកចិត្តទុកដាក់រៀបចំ និងកែលម្អទីតាំងអភិរក្សព្រៃកោងកាងទឹកសាបមួយនេះ ឱ្យកាន់តែទាក់ទាញដល់ភ្ញៀវទេសចរ ព្រោះជាតំបន់ទេសចរណ៍ធម្មជាតិដ៏ពិសេសមួយសម្រាប់ខេត្តសៀមរាប។

ក្នុងឱកាសដឹកនាំថ្នាក់ដឹកនាំខេត្ត ចុះទស្សនាតំបន់អភិរក្សព្រៃកោងកាងទឹកសាប សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ កាលពីពេលថ្មីៗនេះ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ពិតជាមានសារៈសំខាន់ណាស់សម្រាប់មូលដ្ឋានស្រុកសូទ្រនិគម ក៏ដូចជាខេត្តសៀមរាប និងប្រទេសជាតិ។ លោកបន្តថា គេធ្លាប់តែឮអំពីព្រៃកោងកាងសមុទ្រ ប៉ុន្តែនៅខេត្តសៀមរាបក៏មានដើមកោងកាងទឹកសាបដុះជាច្រើនជិត ១០០ហិកតា ហើយត្រូវបានសហគមន៍ព្រៃឈើថែរក្សាបានយ៉ាងល្អ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា៖ «នេះជាផលិតផលទេសចរណ៍ទោលមួយទៀត សម្រាប់ទឹកដីខេត្តសៀមរាប ដែលអាចបង្ហាញ និងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើននៅតំបន់សៀមរាបអង្គរនេះ»។
សូមជម្រាបថា សហគមន៍ទឹកជប់ខ្នារពោធិ៍ ជាតំបន់អភិរក្សព្រៃកោងកាងទឹកសាប ឬកោងកាងគោកដែល ធំជាងគេនៅកម្ពុជា មានទីតាំងស្ថិតនៅក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានផ្ទៃដីសរុប ១ ០២២ ហិកតា ក្នុងនោះ មានផ្ទៃដីកោងកាងសរុបប្រមាណ ៩៨ ហិកតា (ប្រហែល ១០% នៃផ្ទៃដីសរុប)។ ទោះបីខេត្តសៀមរាបល្បីល្បាញលើសកលលោកថាជាទីតាំងសម្បូរនៃសំណង់បេតិកភណ្ឌក្តី ក៏មនុស្សភាគច្រើនមិនសូវបានដឹងឡើយថាខេត្តនេះក៏ជាទីតាំងដ៏សំខាន់នៃធនធានធម្មជាតិដ៏មានតម្លៃមួយដែរ។
សហគមន៍ទឹកជប់ខ្នារពោធិ៍ មានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រ ពីក្រុងសៀមរាប ដែលភ្ញៀវទេសចរអាចធ្វើដំណើរទៅទស្សនាតំបន់អេកូទេសចរណ៍នេះ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ហើយបានក្លាយជាតំបន់ទេសចរណ៍នៅឆ្នាំ២០១៩។ ការដើរលើ ស្ពានឈើពត់បែន កាត់តាមព្រៃកោងកាងដែលមានដើមខ្ពស់ៗ ប្រហែលជាង ១០ម៉ែត្រ បង្កើតបានជាម្លប់ត្រជាក់ គឺជាបទពិសោធន៍គួរឱ្យចាប់អារម្មណ៍មួយ។ ក្រៅពីទេសចរណ៍ធម្មជាតិ ក៏មានរៀបចំ តូបអាហារ និងផលិតផលសហគមន៍ ដើម្បីលក់ផលិតផលកសិកម្ម និងអនុផលព្រៃឈើតាមរដូវកាលផងដែរ៕
ដោយ៖ គឿនវេត



-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


