ព័ត៌មានអន្ដរជាតិ
ថៃប្រកាសពន្យារពេលបញ្ជូនកងទ័ពកម្ពុជា១៨រូបមកមាតុប្រទេសវិញ
ថ្នាក់ដឹកនាំប្រទេសថៃបង្ហាញចេតនាពន្យាពេលប្រគល់កងទ័ពកម្ពុជាចំនួន១៨នាក់ដែលខ្លួនចាប់ទៅអស់រយៈពេលជាង១០០ថ្ងៃ ដែលព្រមព្រៀងគ្នា និងគ្រោងដោះលែងប្រគល់ឲ្យកម្ពុជាវិញនៅថ្ងៃទី១២ខែវិច្ឆិកា ដោយភាគីថៃយកលេសយោធារបស់ខ្លួនជាន់មីនរងរបួសនៅតំបន់ពំ្រដែនខេត្តស៊ីសាកេត ប្រឈមតំបន់ប្រាសាទព្រះវិហារ។

នៅព្រឹកថ្ងៃទី១០ខែវិច្ឆិកា ទាហានថៃចំនួន២រូបត្រូវបានរាយការណ៍ថា បានជាន់មីននៅតំបន់ព្រំដែនក្នុងខេត្តស៊ីសាកេត ប្រឈមមុខតំបន់ប្រាសាទព្រះវិហារ ដែលបណ្តាលឲ្យរងរបួស។ បន្ទាប់ពីហេតុការណ៍ជាន់មីននោះ បណ្តាញផ្សព្វផ្សាយព័ត៌មានរបស់បានផ្សាយចេញយ៉ាងរហ័ស ហើយភ្លាមៗក៏មានការសម្រេចពីនាយករដ្ឋមន្ត្រីថៃ ក៏ដូចជា រដ្ឋមន្ត្រីការពារជាតិថៃ អំពីការសម្រេចចិត្តផ្អាករាល់ប្រតិបត្តិការជាមួយកម្ពុជា។
យោងសារព័ត៌មានថៃ The Nation នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) បានបញ្ជាឱ្យផ្អាកជាបន្ទាន់នូវសេចក្តីប្រកាសសន្តិភាពកម្ពុជា-ថៃ បន្ទាប់ពីមានហេតុការណ៍ជាន់មីនដែលបានធ្វើឱ្យទាហានថៃរងរបួសនៅស៊ីសាកេត ដោយប្រកាសគាំទ្រពេញទំហឹងចំពោះជំហររបស់យោធា។
ថ្លែងនៅទីស្នាក់ការប៉ូលិសភូមិន្ទថៃ លោក អានុទីន បាននិយាយថា លោកបានទទួលដំណឹងអំពីឧបទ្ទវហេតុនៅក្នុងយោធភូមិភាគ២ ហើយបានណែនាំឲ្យក្រសួងការពារជាតិ និងក្រសួងការបរទេស ធ្វើសកម្មភាពយ៉ាងតឹងរ៉ឹងស្របតាមផលប្រយោជន៍ជាតិរបស់ប្រទេសថៃ។
លោកបានបន្តថា៖«អ្វីដែលយើងកំពុងតែបន្តធ្វើឥឡូវនេះ ត្រូវតែផ្អាករហូតដល់ភាពច្បាស់លាស់ត្រូវបានស្ដារឡើងវិញ»។
យោង Thai News Agency រដ្ឋមន្ត្រីការពារជាតិថៃ លោក Natthaphon Narkphanit បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយក្រោយឧបទ្ទវហេតុជាន់មីននោះ ដោយប្រកាសពីការសម្រេចចិត្តសំខាន់ៗចំនួនពីរ ក្នុងចេតនាពន្យារពេលបញ្ជូនកងទ័ពខ្មែរ១៨រូបត្រឡប់មកវិញ និងត្រៀមដាក់លិខិតតវ៉ាជុំវិញករណីគ្រាប់មីនផ្ទុះនៅស៊ីសាកេត។
ការសម្រេចចិត្តទាំងពីរនោះ រួមមាន ទី១. ពន្យារពេលបញ្ជូនកងទ័ពកម្ពុជា៖ ថៃនឹងពន្យារពេលការបញ្ជូនកងទ័ពកម្ពុជាទាំង១៨រូប ដែលត្រូវបានឃាត់ខ្លួន ត្រឡប់មកកម្ពុជាវិញ និង ទី២. ត្រៀមដាក់លិខិតតវ៉ាជាផ្លូវការចំពោះកម្ពុជា ខណៈកំពុងស៊ើបអង្កេតបន្ទាន់លើករណីផ្ទុះគ្រាប់មីននៅខេត្តស៊ីសាកេត ដែលបណ្តាលឱ្យទាហានថៃ២នាក់រងរបួស។
រដ្ឋមន្ត្រីការពារជាតិថៃរូបនេះ បានបញ្ជាទៅអគ្គសេនាធិការនៃកងទ័ពភូមិន្ទថៃឱ្យស៊ើបអង្កេតជាបន្ទាន់ដើម្បីកំណត់ថា គ្រាប់មីនដែលផ្ទុះ នៅស្រុក Kantharalak ខេត្តស៊ីសាកេត នោះគឺជាគ្រាប់មីនចាស់ដែលនៅសល់ពីសម័យសង្គ្រាម ឬជាគ្រាប់មីនដែលត្រូវបានដំឡើងថ្មីៗនេះ៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


