ព័ត៌មានអន្ដរជាតិ
ការស្ទង់មតិ៖ ប្រជាជនថៃ កាន់តែច្រើន លែងទុកចិត្តការដឹកនាំរបស់ អានុទីន
ដ្បិតតែពិភពលោកទាំងមូល កំពុងមានវិបត្តិ ហើយប្រទេសនានាត្រូវដោះស្រាយបញ្ហារៀងៗខ្លួនក៏ដោយ ប៉ុន្តែនៅថៃ ប្រជាជនកាន់តែច្រើនកំពុងបង្ហាញក្តីមិនពេញចិត្តចំពោះការដឹកនាំរបស់លោក អានុទីន ឆាន់វីរៈគុល ជាពិសេសជុំវិញការដោះស្រាយដ៏អន់ របស់រដ្ឋាភិបាលថ្មីនេះតែម្តង។

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃអាទិត្យទី៥ខែមេសាឆ្នាំ២០២៦ ប្រជាជនថៃកាន់តែច្រើនឡើងៗទៅហើយ ដែលនិយាយថា ទោះកំពុងមានវិបត្តិតែពួកគេ គ្មានយោគយល់អ្វីទេ ចំពោះរដ្ឋាភិបាលថ្មីនេះ ដោយការស្ទង់មតិមួយបង្ហាញថា ក្នុងចំណោមអ្នកឆ្លើយសំណួរ ១ ៣១០នាក់ទូទាំងប្រទេស គឺមាន ៤៧% អះអាងថា ពួកគេអត់អាណិតគណៈរដ្ឋមន្ត្រីនេះសោះឡើយ។
ការស្ទង់មតិនេះធ្វើឡើងដោយវិទ្យាស្ថានជាតិរដ្ឋបាលអភិវឌ្ឍន៍ (Nida) កាលពីសប្តាហ៍មុន ពោលគឺចន្លោះថ្ងៃអង្គារដល់ថ្ងៃពុធ ហើយលទ្ធផលចុងក្រោយបង្ហាញថា មានប្រជាជនថៃ ច្រើនជាងមុន ដែលអត់ពេញចិត្តនឹងការដឹកនាំរបស់ អានុទីន។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺថា អ្នកឆ្លើយសំណួរភាគច្រើនបង្ហាញការមិនទុកចិត្តលើរដ្ឋមន្ត្រីសំខាន់ៗចំនួន ៣ រូបដូចជា៖
🛑រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ekniti Nitithanprapas (៧៧% មានជំនឿចិត្តតិចតួច ឬគ្មានទាល់តែសោះ)។
🛑រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី Suphajee Suthumpun (៦៣% បង្ហាញការមិនទុកចិត្ត)។
🛑រដ្ឋមន្ត្រីក្រសួងការបរទេស លោក Sihasak Phuangketkeow (៦០% បង្ហាញការមិនទុកចិត្ត)៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


