ព័ត៌មានអន្ដរជាតិ
អានុទីន បានត្រឹមប្រាប់ទៅមីយ៉ាន់ម៉ាថា លើកក្រោយ កុំឲ្យការប្រយុទ្ធគ្នា ឆ្លងចូលដីថៃទៀត
ក្រោយយន្តហោះចម្បាំងមីយ៉ាន់ម៉ា ទម្លាក់គ្រាប់ខ្ទាតចូលដីថៃ បង្កការភ័យស្លន់ស្លោនិងជម្លៀសពលរដ្ឋជាបន្ទាន់ ពេលនេះនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល បានចេញមុខប្រាប់ទៅភាគីមីយ៉ាន់ម៉ាថា ការប្រយុទ្ធគ្នានៅទីនោះ មិនត្រូវឲ្យរាលដាលឆ្លងចូលក្នុងទឹកដីថៃ ទៀតទេ។

ថ្លែងនៅក្រសួងមហាផ្ទៃ នាថ្ងៃពុធទី២២ខែមេសាឆ្នាំ២០២៦និងផ្សាយដោយ Khaosod, នាយករដ្ឋមន្ត្រីរូបនេះនិយាយថា លោកទទួលយកការបកស្រាយរបស់មីយ៉ាន់ម៉ាថា ការប្រយុទ្ធគ្នាគឺជារឿងក្នុងប្រទេសនោះ ហើយគ្មានចេតនាបំពានចូលដីថៃទេ។
ទោះបីជាយ៉ាងណាក៏ដោយ អានុទីន បានត្រឹមប្រាប់ទៅភាគីមីយ៉ាន់ម៉ាប៉ុណ្ណោះថា លើកក្រោយការប្រយុទ្ធគ្នា មិនត្រូវឲ្យប៉ះពាល់ដល់ទឹកដីរបស់ថៃទេ។
កាលពីដើមសប្តាហ៍នេះ យន្តហោះចម្បាំងរបស់កងទ័ពអាកាសមីយ៉ាន់ម៉ា បានបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាទៅលើមន្ទីរពេទ្យមួយកន្លែងរបស់ក្រុមឧទ្ទាមការ៉ែន (KNU)។

ក្នុងប្រតិបត្តិការនោះ យន្តហោះចម្បាំងប្រភេទ Yak-130 និង MiG-29 បានទម្លាក់គ្រាប់បែកចំនួន៩គ្រាប់ តម្រង់ទៅលើតំបន់មន្ទីរពេទ្យ និងសហគមន៍ដែលស្ថិតក្នុងក្រុង Bue So រដ្ឋការ៉ែន ដែលមានចម្ងាយត្រឹមតែ ៥០០ម៉ែត្រប៉ុណ្ណោះពីព្រំដែនប្រទេសថៃ។
ក្នុងនោះ មានគ្រាប់បែកមួយគ្រាប់បានធ្លាក់ទៅលើទឹកដីថៃ ត្រង់តំបន់មាត់ទន្លេ Salween ក្បែរភូមិ Mae Sam Laep ខេត្ត Mae Hong Son។ ការផ្ទុះនៃគ្រាប់បែក បានបង្កឲ្យមានភាពភ័យស្លន់ស្លោដល់ប្រជាពលរដ្ឋថៃដែលរស់នៅក្បែរនោះយ៉ាងខ្លាំង រហូតធ្វើឲ្យពួកគេនាំគ្នារត់ភៀសខ្លួនដើម្បីសុវត្ថិភាព។
ទោះបែបនេះ ថៃ មិនហ៊ានចាត់វិធានការបកទៅវិញឬឆ្លើយតបអ្វីឡើយ ពោលគឺបានត្រឹមប្រកាសពង្រឹងសន្តិសុខផ្ទៃក្នុងនិងបន្តតាមដានមើលសភាពការណ៍នៃសមរភូមិនៅមីយ៉ាន់ម៉ា ប៉ុណ្ណោះ។

នៅថ្ងៃអង្គារ ក្រសួងមហាផ្ទៃថៃ បានចេញបញ្ជាបន្ទាន់ឲ្យខេត្តចំនួន៤ជាប់ព្រំដែនមីយ៉ាន់ម៉ា ដូចជា Mae Hong Son, Chiang Mai, Chiang Rai និង Tak ត្រូវមានការប្រុងប្រយ័ត្នខ្ពស់និងឃ្លាំមើលសភាពការណ៍២៤ម៉ោងលើ២៤ម៉ោង ស្របពេលសមរភូមិប្រយុទ្ធនៅប្រទេសជិតខាង កំពុងក្តៅគគុក។
លើសពីនេះ ក្រសួងចេញបញ្ជាឲ្យអង្គភាពពាក់ព័ន្ធទាំងឡាយត្រូវពង្រឹងវិធានការសន្តិសុខ បង្កើនការល្បាត ពិនិត្យច្រកព្រំដែន និងតាមដានបើសិនជាសង្កេតឃើញបុគ្គលសង្ស័យ ជាពិសេសជនបរទេស៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


