ព័ត៌មានអន្ដរជាតិ
អានុទីន បន្ទោសអ៊ីរ៉ង់ ថា ការវាយប្រហារលើកប៉ាល់ដឹកទំនិញថៃ គឺ «មិនសមស្របទាល់តែសោះ»
ក្រោយកប៉ាល់ដឹកទំនិញថៃ ត្រូវអ៊ីរ៉ង់បាញ់ក្បែរច្រកសមុទ្រ Hormuz ពេលនេះនាយករដ្ឋមន្ត្រី អានុទីន ឆាន់វីរៈគុល បានចេញមុខបន្ទោសទីក្រុងតេហេរ៉ង់ ដោយនិយាយថា៖ «ការវាយប្រហារនោះ គឺមិនសមស្របសោះឡើយ»។

ថ្លែងនៅទីស្នាក់ការកណ្ដាលគណបក្សភូមិចៃថៃ និងផ្សាយដោយ Khaosod នៅថ្ងៃព្រហស្បតិ៍ទី១២ខែមីនាឆ្នាំ២០២៦ អានុទីន និយាយថា ស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធទាំងអស់ ត្រូវបានណែនាំឲ្យចាត់វិធានការគ្រប់បែបយ៉ាងដែលអាចធ្វើទៅបាន ដើម្បីជួយសង្គ្រោះក្រុមនាវិក។ បេសកកម្មការទូតថៃក៏ត្រូវបានបង្គាប់ឲ្យទាក់ទងទៅកាន់នាវិកទាំងនោះ និងផ្ដល់ជំនួយផងដែរ បើទោះបីជាការធ្វើដំណើរទៅកាន់តំបន់នោះអាចត្រូវចំណាយពេលយូរក៏ដោយ។
ទន្ទឹមនោះ លោកបញ្ជាក់ថា កាលៈទេសៈទាំងឡាយត្រូវតែត្រូវបានពិនិត្យជាមុនសិន មុននឹងវាយតម្លៃអំពីផលប៉ះពាល់ណាមួយលើទំនាក់ទំនងរវាងថៃនិងអ៊ីរ៉ង់។

សូមជម្រាបជាថ្មី កប៉ាល់ដឹកទំនិញដោតទង់ជាតិថៃឈ្មោះ MAYUREE NAREE បានរងការវាយប្រហារ កាលពីថ្ងៃពុធទី១១ខែមីនាឆ្នាំ២០២៦ អំឡុងពេលធ្វើដំណើរចេញពីកំពង់ផែ ខាលីហ្វា នៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា បណ្តាលឲ្យនាវិក៣នាក់បាត់ខ្លួន ខណៈ២០នាក់ទៀតត្រូវបានជួយសង្គ្រោះនិងជម្លៀសដោយសុវត្ថិភាព ទៅកាន់ប្រទេសអូម៉ង់។
ទាក់ទិនការវាយប្រហារនេះ បើតាមការឲ្យដឹងពីឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC), ខ្លួនបានប្រាប់កប៉ាល់នោះហើយថាកុំឲ្យឆ្លងកាត់ ប៉ុន្តែពួកគេមិនស្តាប់ ហើយផ្គើននឹងការព្រមាន ទើបសម្រេចចិត្តបើកការបាញ់ប្រហារតែម្តងទៅ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


