Connect with us

ព័ត៌មានអន្ដរជាតិ

ការស្ទង់មតិនៅថៃ៖ ប្រជាជនយ៉ាងច្រើន ជួបបញ្ហាជីវភាពធ្ងន់ធ្ងរ មិនដូចការអួត របស់ អានុទីន

បានផុស

នៅ

មិនដូចការអួតរបស់ អានុទីន ឡើយ ពេលនេះ ប្រជាជនថៃ យ៉ាងច្រើន កំពុងប្រឈមមុខនឹងសម្ពាធជីវភាពយ៉ាងធ្ងន់ធ្ងរ ដោយគ្រួសារជាច្រើន ជិតដល់ចំណុចដែលទ្រាំទ្រលែងបាន ដល់ថ្នាក់អ្នកខ្លះនិយាយថា បើពួកគេរកស៊ីមិនចំណេញ ពួកគេអាចរស់បាន ត្រឹមមួយខែប៉ុណ្ណោះ។

អាជីវកថៃ (រូប៖ Bangkok Post)

ពេលក្លាយខ្លួនជានាយករដ្ឋមន្ត្រីផ្លូវការ អានុទីន ដើរអួតក្តែងៗថា នឹងធ្វើឲ្យប្រជាជនថៃ ក្លាយជាអ្នកមាន ហើយមានបំផុត ដល់ថ្នាក់រកកន្លែងទុកលុយលែងបាន ប៉ុន្តែឥឡូវ មិនដូចការអួតនោះឡើយ ដោយអានុទីន គ្មានសមត្ថភាព ធ្វើបានដូចការអះអាងទេ បានត្រឹមអួតប៉ុណ្ណោះ។

ការស្ទង់មតិមួយ បានចេញជាលទ្ធផលថា ប្រជាជនថៃ កំពុងជួបប្រទះបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ដោះស្រាយមិនចេញ។

អានុទីន (រូប៖ Bangkok Post)

ក្នុងការស្ទង់មតិរបស់ វិទ្យាស្ថានសិក្សាអនាគតដើម្បីការអភិវឌ្ឍ ធ្វើឡើងចន្លោះថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លើមនុស្ស ១ ២៦៤នាក់, អ្នកឆ្លើយសំណួររហូតដល់ទៅ ៨៨,៣១% ប្រាប់ថា ពួកគេកំពុងជួបវិបត្តិផ្នែកហិរញ្ញវត្ថុ គ្មានលទ្ធភាពដោះស្រាយ ខណៈមានតែ ១១,៦៩% ប៉ុណ្ណោះដែលនិយាយថា ពួកគេអាច រកស៊ីបានដោយធម្មតា។

អ្វីដែលគួរឲ្យកត់សម្គាល់គឺថា ក្នុងនោះ មាន ៧៨,៦២% និយាយថា ប្រសិនបើប្រាក់ចំណូល ត្រូវបាត់បង់ភ្លាមៗ ពួកគេអាចរស់បានមិនលើសពី ៦ ខែឡើយ ខណៈ ៦៥,០៩% បញ្ជាក់ថា ពួកគេមិនអាចទ្រាំទ្របាន លើសពី ៣ ខែទេ ហើយប្រហែលមួយភាគបី អះអាងថា ពួកគេអាចរស់បាន ត្រឹម ១ ខែប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម