ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ក្លាយជាប្រទេសដំបូងគេដែលប្រើឧទ្ធម្ភាគចក្រ Mi-38 ថ្មីរបស់រុស្ស៊ី
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Myawady Daily កាលពីថ្ងៃទី ១០ ខែវិច្ឆិកា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានទទួលឧទ្ធម្ភាគចក្រ Mi-38 ចំនួនបីគ្រឿងពីប្រទេសរុស្ស៊ី ដែលក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលបានប្រើប្រាស់ឧទ្ធម្ភាគចក្រម៉ូដែលថ្មីនេះ។

ឧទ្ធម្ភាគចក្រដឹកជញ្ជូនម៉ូដែលថ្មីទាំង៣គ្រឿង ដែលយោធាមីយ៉ាន់ម៉ាបានទទួលរួមមានឧទ្ធម្ភាគចក្រដឹកជញ្ជូនចំនួនពីរគ្រឿង និងឧទ្ធម្ភាគចក្រ VIP មួយគ្រឿងសម្រាប់មន្ត្រីជាន់ខ្ពស់។ ពិធីប្រគល់ជូននេះធ្វើឡើងនៅទីក្រុងណៃពិដោ ដោយមានការចូលរួមពីមេដឹកនាំយោធាលោក មីន អ៊ុងឡាំង ផងដែរ។
គួររម្លឹកថាកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រនេះ មានតម្លៃប្រហែល ៨៦ លានដុល្លារ បានចុះហត្ថលេខាជាលើកដំបូងនៅអំឡុងឆ្នាំ ២០២០ ប៉ុន្តែបានពន្យារពេលដោយសារតែបញ្ហាម៉ាស៊ីន និងរដ្ឋប្រហារយោធាឆ្នាំ ២០២១ របស់មីយ៉ាន់ម៉ា។
ចំពោះលក្ខណៈពិសេសរបស់ឧទ្ធម្ភាគចក្រ Mi-38 គឺត្រូវបានផលិតដោយរោងចក្រឧទ្ធម្ភាគចក្រ Kazan របស់រុស្ស៊ី ត្រូវបានរចនាឡើងដើម្បីជំនួសម៉ូដែល Mi-8 និង Mi-17 ចាស់ៗ។ វាអាចដឹកអ្នកដំណើរបាន ៣០ នាក់ ឬទំនិញ ៦ តោន ហោះហើរបានល្បឿនរហូតដល់ ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចធ្វើការក្នុងអាកាសធាតុអាក្រក់ចាប់ពី -៥០ °C ដល់ +៥០ °Cឯណោះ។

ទោះយ៉ាងណា រុស្ស៊ីបានបញ្ចប់ការសាងសង់ និងដឹកជញ្ជូនឧទ្ធម្ភាគចក្រ Mi-38 ចំនួន ១២ គ្រឿងចាប់តាំងពីឆ្នាំ ២០១៩ រួមទាំងឧទ្ធម្ភាគចក្រដែលបានលក់ទៅឱ្យប្រទេសមីយ៉ាន់ម៉ាផងដែរ។ រហូតមកដល់ពេលនេះ មានតែឧទ្ធម្ភាគចក្រមួយចំនួនតូចប៉ុណ្ណោះដែលត្រូវបានផលិត។
លើសពីនេះរុស្ស៊ីកំពុងតស៊ូជាមួយនឹងទណ្ឌកម្មរបស់លោកខាងលិច ដែលទណ្ឌកម្មទាំងនេះធ្វើឱ្យរុស្ស៊ីពិបាកទិញគ្រឿងបន្លាស់ និងបច្ចេកវិទ្យាពីប្រទេសលោកខាងលិច។ ដោយសារតែបញ្ហានេះ វិស័យអាកាសចរណ៍ស៊ីវិលរបស់រុស្ស៊ី (ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនឧទ្ធម្ភាគចក្រ) ប្រហែលជាមិនអាចថែទាំ ឬជំនួសយន្តហោះជាច្រើនរបស់ខ្លួននាពេលអនាគតបានទេ។ មន្ត្រីរុស្ស៊ីព្រមានថា យន្តហោះ និងឧទ្ធម្ភាគចក្ររាប់រយគ្រឿងអាចនឹងត្រូវផ្អាក (បញ្ឈប់ការហោះហើរ) នៅឆ្នាំ ២០៣០ ដោយសារតែខ្វះគ្រឿងបន្លាស់ និងការថែទាំ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


