ចរាចរណ៍
រថយន្ដដឹកចំណីសត្វមួយគ្រឿងក្រឡាប់ផ្ងារជើងនៅចំណុចផ្លូវកោង
រថយន្ដធុនធំដឹកចំណីសត្វមួយគ្រឿងបានក្រឡាប់ផ្ងារជើងនៅកណ្ដាលទ្រូងផ្លូវ ខណៈពលរដ្ឋសន្និដ្ឋានថា ទំនងអ្នកបើកបរងងុយដេក។

ហេតុការណ៍ក្រឡាប់រថយន្ដដឹកចំណីសត្វនេះ បានកើតឡើងនៅលើកំណាត់ផ្លូវលេខ ៥៧ ត្រង់ចំណុចមុខវត្តត្រែង ស្ថិតក្នុងឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង កាលពីវេលាម៉ោង ២រំលងអធ្រាត ឈានចូលយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥។

រថយន្ដដឹកចំណីសត្វដែលបើកបរបង្កគ្រោះថ្នាក់ដោយខ្លួនឯង ពាក់ស្លាកលេខ កំពង់ចាម 3A-2645 ធ្វើដំណើរក្នុងទិសដៅពីភ្នំពេញទៅខេត្តប៉ៃលិន មានផ្ទុកចំណីសត្វពេញទ្រុងរថយន្ដ ខណៈបើកមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោងក៏ធ្វើឲ្យរថយន្ដក្រឡាប់តែម្ដង។

ទោះបីយ៉ាងណា កម្លាំងសមត្ថកិច្ចស្រុករតនៈមណ្ឌល នៅមិនទាន់បានសួរនាំអ្នកបើកបរពីមូលហេតុអ្វីឲ្យច្បាស់នៅឡើយទេពាក់ព័ន្ធករណីគ្រោះថ្នាក់ក្រឡាប់រថយន្ដនេះខណៈពលរដ្ឋមួយចំនួនសន្និដ្ឋានថា អាចបណ្ដាលមកពីអ្នកបើកបរងងុយដេក៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១៩ ម៉ោង agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


