សេដ្ឋកិច្ច
ឥណ្ឌានឹងតភ្ជាប់ជើងហោះហើរត្រង់ មកខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា
ក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines របស់ឥណ្ឌា នឹងតភ្ជាប់ជើងហោះហើរត្រង់លើកដំបូងរបស់ខ្លួនពីទីក្រុង Kolkata មកខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលធ្វើការហោះហើរចំនួន ៣ ជើងក្នុងមួយសប្តាហ៍។
ការហោះហើរត្រង់មកកម្ពុជាដំណើរការដោយយន្តហោះ Airbus A320neo ដែលនឹងចូលរួម ពង្រឹងវិស័យទេសចរណ៍ និងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌា។

លោក Pieter Elbers នាយកប្រតិបត្តិនៃក្រុមហ៊ុន IndiGo បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ជើងហោះហើរត្រង់មកកាន់កម្ពុជានេះនឹងលើកកម្ពស់ការតភ្ជាប់ ព្រមទាំងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ តាមរយៈការផ្សព្វផ្សាយជាសាកលរបស់ខេត្តសៀមរាបក្នុងនាមជាម្ចាស់ផ្ទះ។
ក្នុងនោះអ្នកធ្វើដំណើរឥណ្ឌាអាចទទួលបានអត្ថប្រយោជន៍ពីជម្រើសទិដ្ឋាការពេលមកដល់ និង e-visa របស់ប្រទេសកម្ពុជា ដែលធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួល។
ឥណ្ឌាជាទីផ្សារទេសចរណ៍ដែលមានកំណើនលឿនបំផុតមួយរបស់កម្ពុជា។ ក្នុងឆ្នាំ២០២៤ ភ្ញៀវទេសចរឥណ្ឌាជាង ៧៥.០០០ នាក់បានមកទស្សនាប្រទេសកម្ពុជា ដែលទាក់ទាញដោយតំបន់បេតិកភណ្ឌ និងការពង្រីកវិស័យបដិសណ្ឋារកិច្ច។

ផ្លូវហោះហើរថ្មីនេះត្រូវបានគេរំពឹងថា នឹងជំរុញការមកដល់បន្ថែមទៀត ជាពិសេសនៅពេលដែលកម្ពុជាកំណត់គោលដៅភ្ញៀវទេសចរអន្តរជាតិចំនួន ៧ លាននាក់នៅឆ្នាំ២០២៦។
វិស័យអាកាសចរណ៍កម្ពុជា កំពុងឈានចូលដល់ដំណាក់កាលផ្លាស់ប្តូរទៅកាន់សករាជថ្មី ជាមួយនឹងការបើកដំណើរការនាពេលខាងមុខនៃអាកាសយានដ្ឋានអន្តរជាតិតេជោ និងការពង្រីកបណ្តាញផ្លូវអាកាសអន្តរជាតិរបស់កម្ពុជា ហើយយើងមានគោលបំណងដាក់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ដែលឆ្លើយតបនឹងស្តង់ដារអន្តរជាតិខាងសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព។
យោងតាមអាកាសចរណ៍ស៊ីវិល នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ កម្ពុជាទទួលបានអ្នកដំណើរតាមជើងហោះហើរចំនួនជាង ៥,១ លាននាក់ កើនឡើង ១៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


