Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចក្រុងអរិយក្សត្រ ឃាត់ខ្លួនអ្នកកត់ឆ្នោតវៀតណាមម្នាក់យកមកអនុវត្តច្បាប់

បានផុស

នៅ

ស្ត្រីម្នាក់ជាភ្នាក់ងារ​កត់ឆ្នោតវៀតណាមខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងអរិយក្សត្រចឃាត់ខ្លួនយកទៅសួរនាំ និងចាត់ការតាមនីតិវិធី​ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល​ ថ្ងៃទី១៨ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ នៅចំណុចក្នុងផ្ទះរបស់ជនសង្ស័យស្ថិតនៅក្នុងភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្ត​កណ្ដាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ទី ឈូករី អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរមានទីលំនៅទីតាំងកើតហេតុ ។ វត្ថុ​តាង​ចាប់យក ទូរសព្ទ័ដៃចំនួន ០១គ្រឿង ក្រដាសA4 កាត់រួច មិនទាន់កត់លេខចំនួន០៥សន្លឹកប៉ិចចំនួន ០១ដើម។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម កម្លាំងនគរបាលព្រហ្មទណ្ឌក្រុងបានចុះទៅបង្ក្រាបដល់ទីតាំងកត់ឆ្នោតខាងលើ ដោយឃើញអ្នកកត់ឆ្នោតកំពុងអង្គុយកត់នៅក្នុងផ្ទះរបស់ខ្លួន ទើបកម្លាំងបានចូលទៅឃាត់​ខ្លួន​អ្នកកត់ឆ្នោត និងដកហូតបានវត្ថុតាងមួយចំនួន ហើយបញ្ជូនមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ។

នៅចំពោះមុខសមត្ថកិច្ចស្ត្រីជាជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានកត់ឆ្នោតវៀតណាម រយៈពេលជាង១ខែមកហើយ ដោយក្នុង១ថ្ងៃកត់ឆ្នោតបានប្រាក់ពី២០ ទៅ៣០ម៉ឺនរៀល ដែលគិតទឹកគឺក្នុង១ម៉ឺនរៀល បានទឹក១ពាន់រៀល ហើយព្រឹកឡើងបានប្រមូលប្រាក់យកទៅអោយមេម្នាក់(មិនស្គាល់) ដោយផ្ញើតាមធនាគារជារៀងរាល់ថ្ងៃ។

បច្ចុប្បន្នស្ត្រីជាជនជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះនអាសន្នជាមួយវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម