Connect with us

សន្តិសុខសង្គម

ក្មេងស្ទាវ! យុវជនម្នាក់ដាច់ក្បាលស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ក្នុងករណីកាប់ច្រឡំគ្នាឯង

បានផុស

នៅ

យុវជន០២នាក់ត្រូវបានជនសង្ស័យជាគ្នាឯងកាប់ច្រឡំពីក្រោយបណ្តាលអោយម្នាក់ដាច់ក្បាល និងម្នាក់ទៀតរបួស កផ្នែកខាងក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីនាវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមការបញ្ជាក់ពីឪពុកជនរងគ្រោះបានអោយដឹងថា មុនកើតហេតុ កូនរបស់គាត់សុំមកលេងបាល់ជាមួយមិត្តភក្តិ ហើយបន្តចេញទៅកម្មវិធីនៅផ្ទះឪពុកធម៌ ប៉ុន្តែគាត់មិនបានដឹងថាកូនជិះម៉ូតូមកម្តុំភូមិព្រែកត្រែងនេះទេ។ លុះមកដល់វេលាម៉ោង១២យប់ក៏ស្រាប់តែមានសមត្ថកិច្ចបានទូរស័ព្ទទៅប្រាប់ថា កូនរបស់គាត់ត្រូវបានគេកាប់ដាច់ក្បាលស្លាប់ហើយ។ ភ្លាមៗ គាត់ក៏ប្រញាប់ប្រញាល់មកចំណុចកើតហេតុ និងបានយកសពទៅធ្វើបុណ្យតាមប្រពៃណី។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថា កម្លាំងនគរបាលប៉ុស្តិ៍កំពុងល្បាតពួនស្ទាក់ការពារសន្តិសុខសុវត្ថិភាព ក្នុងមូលដ្ឋាននៅលើផ្លូវជាតិលេខ១ ស្របពេលល្បាតមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញមានយុវជនចំនួន០៤នាក់ កំពុងភ័យស្លន់ស្លោរ និងខ្លះស្រែកយំនៅក្បែរសាកសពយុវជន១នាក់ដាច់ក្បាល និង១នាក់ទៀតរបួសធ្ងន់ ឃើញសភាពដូច្នោះ សមត្ថកិច្ចបានសម្រេចបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យតែម្តង។ ខណៈពេលនោះដែរ នគរបាលជំនាញ ក៏បានឃាត់ខ្លួនជនសង្ស័យទាំង ០៤នាក់យកទៅកាន់ប៉ុស្តិ៍ដើម្បីសួរនាំបន្ថែម។ សមត្ថកិច្ចបានបញ្ជាក់ថា តាមចម្លើយបឋមពីជនសង្ស័យទាំង០៤នាក់នោះ បានប្រាប់ថា «គឺកាប់ច្រលំគ្នាឯង»។

បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ ខាងលើកំពុងត្រូវបានឃាត់សួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំដើម្បីបន្តនីតិវិធី៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម