Connect with us

ព័ត៌មានអន្ដរជាតិ

ថៃបញ្ជូនថង់រុំ​សពរាប់ពាន់ទៅកាន់ក្រុងហាដយ៉ៃ ខណៈតួ​លេខ​អ្នកស្លាប់កើនឡើងដល់១៤៥នាក់

បានផុស

នៅ

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Khaosod ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ បានបញ្ជូនថង់​រុំ​សាកសព​​រាប់ពាន់ថង់ និងទូ​​សម្រាប់ដាក់សពបន្ថែមទៀត​ទៅកាន់ក្រុងហាដយ៉ៃ ខណៈដែលចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូងបានកើនឡើងដល់១៤៥នាក់ គិត​ត្រឹម​ល្ងាច​ថ្ងៃសុក្រ​ទី​២៨​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥។

ទឹក​ជំនន់​នៅ​ថៃ​ខែ​វិច្ឆិកា​២០២៥ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Phradorn Prisananuntakul រដ្ឋមន្ត្រីអមទីស្តីការនាយករដ្ឋមន្ត្រី និងជានាយកមជ្ឈមណ្ឌលប្រតិបត្តិការស្ថានការណ៍បន្ទាន់គ្រោះទឹកជំនន់ (EFSOC) បានរាយការណ៍ពីតួលេខចុងក្រោយនេះ រួមជាមួយលោក Siripong Angkasakulkiet អ្នកនាំពាក្យរដ្ឋាភិបាល និងលោកស្រី Ratchada Thanadirek អ្នកនាំពាក្យ EFSOC។

ខេត្តសុងក្លា (Songkhla) នៅតែជាខេត្តដែលរងគ្រោះខ្លាំងជាងគេ ដោយមានអ្នកស្លាប់១១០នាក់ បន្ទាប់មកគឺខេត្ត នគរស្រីធម្មរាជ (Nakhon Si Thammarat) ៩នាក់, ប៉ាត់តានី (Pattani) ៦នាក់, សាទុន (Satun) ៥នាក់, យ៉ាឡា (Yala) ៥នាក់, ណារ៉ាធិវ៉ាត់ (Narathiwat) ៤នាក់, ផាត់ថាលុង (Phatthalung) ៤នាក់ និង ត្រាង (Trang) ២នាក់។

ក្រុមសង្គ្រោះបន្តប្រតិបត្តិការនៅទូទាំងតំបន់ ដោយសារតែកម្រិតទឹកជំនន់នៅតែខ្ពស់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។ អាជ្ញាធរបានព្រមានថា ចំនួនជនរងគ្រោះអាចកើនឡើងបន្ថែមទៀត នៅពេលដែលការស្វែងរកត្រូវបានពង្រីកចូលទៅក្នុងតំបន់ដាច់ស្រយាល៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម