ព័ត៌មានអន្ដរជាតិ
ក្រុមផ្តាច់ខ្លួន ភាគខាងត្បូង ថៃ បាញ់រះ ៧៥គ្រាប់ លើប៉ុស្តិ៍ប៉ូលិស បណ្តាលឲ្យមានប៉ូលិស ស្លាប់
ក្រុមផ្តាច់ខ្លួននៅភាគខាងត្បូងប្រទេសថៃ បានបើកការវាយប្រហារថ្មីទៀតហើយ ដោយលើកនេះ ខ្មាន់កាំភ្លើងបានបាញ់រះ សរុប៧៥គ្រាប់ សំដៅលើប៉ុស្តិ៍ប៉ូលិសថ្មី ក្នុងខេត្ត Pattani បណ្តាលឲ្យប៉ូលិសម្នាក់ ស្លាប់។

តាមពិតទៅ ការវាយប្រហារនេះ កើតឡើងតាំងតែពីថ្ងៃសុក្រ មកម្ល៉េះ ប៉ុន្តែប៉ូលិសថៃ ទើបចេញរបាយការណ៍ និងត្រូវបានចុះផ្សាយដោយ Bangkok Post នៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ ប៉ុណ្ណោះ។
យោងតាមរបាយការណ៍ថា ជនផ្តាច់ខ្លួនមួយក្រុម មានគ្នា៣នាក់ បានបើកការវាយប្រហារ ដោយប្រើប្រាស់កាំភ្លើង ៤ដើម មានដូចជា M16, HK33, AK47 និង AK102 បាញ់សរុប ៧៥គ្រាប់ លើប៉ុស្តិ៍ប៉ូលិសទើបសាងសង់ ក្នុងស្រុក Sai Buri។
មកទល់ពេលនេះ ប៉ូលិសថៃ កំពុងបើកការស៊ើបអង្កេត និងរកតម្រុយ ដើម្បីចាប់ខ្លួន ខ្មាន់កាំភ្លើង និងអ្នកជាប់ពាក់ព័ន្ធ ទាំងអស់។
សូមជម្រាបជាថ្មី ជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃ នៅភាគខាងត្បូងប្រទេសថៃ គឺកើតឡើងនៅក្នុងខេត្តចំនួន៤ ដូចជា Narathiwat, Pattani, Yala និង Songkhla។
ជម្លោះនេះ អូសបន្លាយពេល អស់ជាច្រើនទសវត្សរ៍មកហើយ ដោយមានឫសគល់ ចេញពីប្រវត្តិសាស្ត្រនយោបាយ និងសាសនា។
យោងតាមតួលេខចុងក្រោយ ពីក្រុមស្រាវជ្រាវ Deep South Watch, គិតចាប់តាំងពីឆ្នាំ២០០៤ មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


