ព័ត៌មានជាតិ
រយៈពេល១១ខែ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បង្ក្រាបបានបទល្មើសធនធានធម្មជាតិ ២១៤ករណី
ក្នុងរយៈពេល ១១ខែ ឆ្នាំ ២០២៥ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បង្ក្រាបបទល្មើសព្រៃឈើ និងធនធានធម្មជាតិចំនួន ២១៤ ករណី ដែលចំនួនបទល្មើសនេះមានការថយចុះបើប្រៀបធៀបនឹងឆ្នាំមុនៗ ខណៈអាជ្ញាធរអំពាវនាវដល់ពលរដ្ឋរស់នៅក្បែរតំបន់អភិរក្សព្រៃឈើ និងសត្វព្រៃចូលរួមការពារសម្បត្តិធម្មជាតិទាំងអស់គ្នា។

លោក ហាស វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី២ខែធ្នូនេះថា បទល្មើសនៅតែកើតមានតាមតំបន់ដែនជម្រកការពារធនធានធម្មជាតិទាំង៥ ក្នុងនោះរយៈពេល១១ខែក្នុងឆ្នាំ២០២៥ មន្រ្តីបានបង្រាបបទល្មើសធនធានធម្មជាតិបានចំនួន២១៤ករណី ព្រមទាំងបញ្ជូនសំណុំរឿងទៅកាន់តុលាការទាំងអស់។ ប្រតិបត្តិការបង្ក្រាបនេះ បានដកហូតវត្ថុតាងមួយចំនួនរួមមាន រថយន្ត គោយន្តកន្ត្រៃ៦គ្រឿង គោយន្តកែច្នៃ២គ្រឿង ទូក១ ម៉ូតូ១៥៧គ្រឿង រ៉ឺម៉ក១០គ្រឿង រណារយន្ត១៨២គ្រឿង អាវុធកែច្នៃ៤៤ដើម អាវុធបាញ់គ្រាប់ពិត(AK) ១ដើម អន្ទាក់២១១ខ្សែ អង្គប់សត្វ៩ មងទាក់សត្វ១១ ឧបករណ៍ឆក់៤៩ ម៉ាស៊ីនភ្លើង៩គ្រឿង ឈើអារ ឈើមូលនិងឈើប្រណិត
២ ៧៧៦ដុំ ស្មើ ៣៩០ ម៉ែត្រត្រីគុណ។

លោកបញ្ជាក់ថា៖«បទល្មើសដែលបានកើតមានឡើងនៅដែនការពាបរិស្ថានក្នុងខេត្តមណ្ឌលគិរីនៅឆ្នាំ២០២៥នេះ បើធៀបទៅឆ្នាំមុនៗ មានការថយចុះច្រើនជាបន្តបន្ទាប់ បើទោះបីមានការកាប់ឆ្កាទន្រ្ទានដីព្រៃនៅតាមតំបន់មួយចំនួនយ៉ាងណាក្តី»។ ដើម្បីស្តារព្រៃឈើឡើងវិញ មន្ទីរបរិស្ថានបានដាំកូនឈើចំនួន ៥៧ ៥០០ នៅលើផ្ទៃដី២៧ហិកតា។
ទន្ទឹមនេះ ប្រធានមន្ទីរបរិស្ថានខេត្ត អំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅក្បែរដែនជម្រកការពារធនធានធម្មជាតិចូលរួមការពារព្រៃឈើ ឬរាយការណ៍ទៅសមត្ថកិច្ចនៅពេលប្រទះបទល្មើសព្រៃឈើដើម្បីអន្តរាគមន៍ទាន់ពេល។

សូមគូសបញ្ជាក់ នៅខេត្តមណ្ឌលគិរី មានដែនជម្រកសត្វព្រៃចំនួន ៥ រួមមានដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃ ភ្នំណាមលៀរ និង ដែនជម្រកសត្វព្រៃលំផាត់ មានផ្ទៃដីសរុប ១ ០៦៨ ៨១០ ហិកតា៕
ដោយ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


