សន្តិសុខសង្គម
សមត្ថកិច្ចខេត្តសៀមរាប បង្ក្រាបបទល្មើសព្រៃឈើ ២ករណី ដកហូតឈើ និងគោយន្តកន្ត្រៃយកមករក្សាទុក
មន្ត្រីរដ្ឋបាលព្រៃឈើនៃខេត្តសៀមរាបបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបព្រៃឈើក្នុងខេត្តសៀមរាបមានចំនួន២ករណីគឺ ការបង្ក្រាប ករណីទី១ បានធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ដោយក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប

សហការជាមួយកម្លាំងកងរាជអាវុហត្ថស្រុកស្វាយលើ បានឃាត់ចាត់គោយន្តកន្ត្រៃ ១គ្រឿង ដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត នៅត្រង់ចំណុចភូមិអូរមានជ័យ ឃុំស្វាយលើ ស្រុកស្វាយលើ។ដកហូតវត្ថុចាប់យក រួមមាន៖ គោយន្តកន្ត្រៃ១គ្រឿង ឈើអារប្រភេទលេខ១(ស្រឡៅ) ចំនួន១ម៉ែត្រត្រីគុណ០២៥ (មួយម៉ែត្រត្រីគុណសូន្យម្ភៃប្រាំ)។ ចំពោះវត្ថុចាប់យកទាំងអស់ខាងលើ ត្រូវបានយកមកថែរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ស្ថិតនៅក្នុងភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។


ករណីទី២ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដោយក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន បានឃាត់ចាប់គោយន្តកន្ត្រៃ ចំនួន៤គ្រឿង ដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត នៅត្រង់ចំណុចភូមិកព្ចាន់រុន ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ដោយបានដកហូតវត្ថុចាប់យក រួមមាន៖គោយន្តកន្ត្រៃ ចំនួន៤គ្រឿង ឈើអារប្រភេទលេខ៣ (ចំបក់) សរុបចំនួន៤ម៉ែត្រត្រីគុណ១០៥ (បួនម៉ែត្រត្រីគុណមួយរយប្រំា)។ ចំពោះវត្ថុចាប់យកទាំងអស់ត្រូវបានយកមកថែរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រែណូយ ស្ថិតនៅក្នុងភូមិស្រែពោធិ៍ ឃុំស្រែណូយ ស្រុកវ៉ារិន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ អត្ថបទ៖ជុន កុសល


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


