ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅតែវាយលុកខេត្តភាគខាងត្បូងថៃចំនួន៨ ប៉ះពាល់ដល់មនុស្សជាង៨០ម៉ឺនគ្រួសារ
អាជ្ញាធរថៃ បានឲ្យដឹងថា ទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូងប្រទេសថៃនៅតែបន្តផលរំខាន ដោយមានខេត្តចំនួន៨នៅតែលិចទឹក និងពលរដ្ឋជាង៨១៩ ០០០គ្រួសាររងផលប៉ះពាល់។

យោងតាមការចុះផ្សាយរបស់ Khaosod នៅថ្ងៃអង្គារទី២ខែធ្នូឆ្នាំ២០២៥ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បានបង្ហាញថា ស្ថានភាពជារួមកំពុងមានភាពប្រសើរឡើងជាលំដាប់ ប៉ុន្តែតំបន់សំខាន់ៗក្នុងខេត្ត Songkhla, Nakhon Si Thammarat, Phatthalung និងខេត្តក្បែរៗនោះនៅតែស្ថិតនៅក្រោមទឹក ខណៈដែលកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងស្តារឡើងវិញត្រូវបានបង្កើន។
អគ្គនាយកនៃ DDPM លោក Teerapat Katchamat បាននិយាយថា ទឹកជំនន់បានប៉ះពាល់ដល់មនុស្សជាង២,០៨លាននាក់ នៅ៥៦ស្រុក ៣២០ឃុំ និង២១៨៥ភូមិ។ ខេត្តទាំង៨ ដែលរងផលប៉ះពាល់គឺ Surat Thani, Nakhon Si Thammarat, Trang, Phatthalung, Songkhla, Pattani, Yala និង Narathiwat។
អាជ្ញាធរថៃ បានប្រាប់ថា ពួកគេកំពុងបង្កើនល្បឿនក្នុងការផ្តល់ជំនួយដល់សហគមន៍ដែលរងផលប៉ះពាល់ ស្របពេលដែលកម្រិតទឹកបានស្រកចុះបន្តិចម្តងៗនៅក្នុងតំបន់មួយចំនួនហើយ។
គិតត្រឹមថ្ងៃចន្ទទី១ខែធ្នូឆ្នាំ២០២៥ ចំនួនមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃបានកើនដល់១៧៦នាក់។ នេះយោងតាមតួលេខចុងក្រោយពីរដ្ឋាភិបាលថៃ៕

ប្រែសម្រួល៖ ឈាង
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


