Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះសណ្ឋាគារលំដាប់ផ្កាយ៥ នៅ ប៉ាតាយ៉ា ខូចខាតអស់ ទឹកប្រាក់ ជិត ៧៧៣ ០០០ដុល្លារអាមេរិក

បានផុស

នៅ

អគ្គិភ័យយ៉ាងសន្ធោសន្ធៅ បានឆាបឆេះនៅសណ្ឋាគារលំដាប់ផ្កាយ៥ ក្នុងទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ​ខណៈមានសេចក្តីរាយការណ៍ថា វាបង្កការខូចខាតអស់ទំហំទឹកប្រាក់ ជិត ៧៧៣ ០០០ដុល្លារអាមេរិក។

(រូប៖ បណ្តាញសង្គម)

តាមការផ្សាយរបស់ Thai Enquirer, អគ្គិភ័យ បានកើតឡើងនៅម៉ោង ៩យប់ ថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ ដោយឆាបឆេះនៅដំបូល សណ្ឋាគារ Sunday JA Plus ដែលមានកម្ពស់ ៨ជាន់។

(រូប៖ បណ្តាញសង្គម)

ហេតុការណ៍នេះ បង្ខំឲ្យភ្ញៀវប្រហែល ២៤០នាក់ ស្នាក់នៅក្នុង ១២០បន្ទប់ ត្រូវជម្លៀសចេញជាបន្ទាន់ ទាំងភ័យស្លន់ស្លោ ខណៈមានសេចក្តីរាយការណ៍ថា មនុស្សចំនួន ៤នាក់បានរងរបួស ក្នុងគ្រោះអគ្គិភ័យនេះ។

(រូប៖ បណ្តាញសង្គម)

ចំពោះមូលហេតុនៃអគ្គិភ័យនេះ ត្រូវបានអ្នកគ្រប់គ្រងសណ្ឋាគារ អះអាងថា បណ្តាលមកពីទុស្សេខ្សែភ្លើង នៅជាន់លើ ដែលជា Sky Bar៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម