សេដ្ឋកិច្ច
ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងមានទីស្នាក់ការផ្ទាល់នៅកម្ពុជា
ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន រៀបចំបង្កើតទីស្នាក់ការនៅកម្ពុជា ដោយបង្ហាញសន្ទុះនៃទំនាក់ទំនងកម្ពុជា-អាមេរិក កាន់តែរឹងមាំ ដែលនេះគឺជាប្រវត្តិសាស្ត្រក្នុងរយៈពេល ៤១ ឆ្នាំ របស់ក្រុមប្រឹក្សាដែលនឹងមានស្នាក់ការផ្ទាល់នៅកម្ពុជា។

ស្របពេលដែលសហរដ្ឋអាមេរិកកំពុងពង្រីកវត្តមានធុរកិច្ចរបស់ខ្លួននៅកម្ពុជា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយលោក Ted Osius អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់។
ក្នុងឱកាសនោះ លោក Ted Osius បានលើកឡើងថា នេះគឺជាលើកទីមួយនៅក្នុងប្រវត្តិសាស្ត្ររយៈពេល ៤១ ឆ្នាំរបស់ក្រុមប្រឹក្សា ដែលនឹងមានទីស្នាក់ការដើម្បីប្រតិបត្តិការផ្ទាល់នៅកម្ពុជា ហើយក៏ជាវឌ្ឍនភាពដ៏សំខាន់មួយនៃការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានស្វាគមន៍ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ចំពោះការសម្រេចចិត្តបង្កើតទីស្នាក់ការផ្ទាល់នៅកម្ពុជា ដោយលើកឡើងថា ទំនើបភាវូបនីយកម្មឧស្សាហកម្ម កំណើនដែលជំរុញដោយនវានវុត្តន៍ និងការត្រៀមលក្ខណៈរបស់កម្ពុជា ឆ្ពោះទៅការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ទាមទារភាពជាដៃគូកាន់តែស៊ីជម្រៅជាមួយអ្នកវិនិយោគនៅទូទាំងពិភពលោក។

លោករដ្ឋមន្ត្រីបានលើកឡើងថា «រាល់ពេលដែលគណៈប្រតិភូធុរកិច្ចអាមេរិក-អាស៊ាន មកធ្វើទស្សនកិច្ចនៅ កម្ពុជា យើងមានកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែរឹងមាំ។ យើងមើលឃើញឱកាសដ៏សំខាន់សម្រាប់ ក្រុមហ៊ុនអាមេរិកដែលកំពុងពង្រីកវត្តមានរបស់ខ្លួននៅកម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍឧស្សាហកម្ម បច្ចេកវិទ្យា និងការកៀរគរការចូលរួមបន្ថែមពីវិស័យឯកជន»។
កិច្ចប្រជុំបានស្តាប់តំណាងក្រុមហ៊ុនអាមេរិក រួមមានក្រុមហ៊ុន Ford ក្រុមហ៊ុន 3M ក្រុមហ៊ុន Visa ដែលផ្តោតលើគោលនយោបាយយានយន្ត សុវត្ថិភាពឧស្សាហកម្ម ឱកាសសហការផ្នែកបច្ចេកវិទ្យា និងការផ្តល់សេវាហិរញ្ញវត្ថុឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម។ តំណាងស្ថានទូតអាមេរិកក៏បានបង្ហាញការគាំទ្រចំពោះការពង្រីកទំនាក់ទំនងពាណិជ្ជកម្មនេះដែរ។

ជាចុងក្រោយ លោក ហែម វណ្ណឌី ក៏បានអញ្ជើញក្រុមហ៊ុនអាមេរិកឱ្យចូលរួមទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងខែមីនា ឆ្នាំ២០២៦ ដែលបង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះនវានុវត្តន៍ ឧស្សាហូបនីយកម្ម និងភាពជាដៃគូទំនើបជាមួយសហរដ្ឋអាមេរិក ក្នុងការរៀបចំអនាគតសេដ្ឋកិច្ចរបស់ខ្លួន៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


