ព័ត៌មានអន្ដរជាតិ
កងទ័ពមីយ៉ាន់ម៉ា បំផ្ទុះគ្រាប់បែកកម្ទេចអាគារ Scammer កម្ពស់១៣ជាន់ រង្គើដល់ដី ថៃ
មីយ៉ាន់ម៉ា រឹតតែវាយប្រហារចាស់ដៃកម្ទេចសម្បុក Scammer ដោយចុងក្រោយនេះ កងទ័ពពួកគេថែមទាំងកម្ទេចអគាររបស់ចិនឲ្យរាបដល់ដីថែមទៀតផង។

តាមការផ្សាយរបស់ Amarin នៅថ្ងៃព្រហស្បតិ៍ទី៤ខែធ្នូឆ្នាំ២០២៥ ទាហានមីយ៉ាន់ម៉ា បានបំផ្ទុះគ្រាប់បែកកម្ទេចអគារកម្ពស់១៣ជាន់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Yangtze (Shwe Kokko) ស្ថិតក្នុងតំបន់ Ban Shwe Kokko នៅស្រុក Myawaddy នៃខេត្ត Myawaddy រដ្ឋ Karen។
យុទ្ធនាការកម្ទេចចុងក្រោយនេះ ធ្វើឲ្យរង្គើដល់ទឹកដីថៃនៅក្នុងភូមិ Ban Wang Kaew នៃឃុំ Mae Pa ស្រុក Mae Sot ខេត្ត Tak។ យ៉ាងណា មិនប៉ះពាល់ដល់នរណាម្នាក់ទេ។

Shwe Kokko គឺជាសម្បុករបស់ក្រុមឧក្រិដ្ឋជនអនឡាញ ដែលរដ្ឋាភិបាលមីយ៉ាន់ម៉ាតាមកម្ទេចរាប់ខែមកហើយ។ យុទ្ធនាការរបស់មីយ៉ាន់ម៉ា ធ្វើឲ្យ Scammer រាប់ពាន់នាក់ រត់ប្រាសអាយុ មានទាំងខ្លះរត់ចូលដីថៃទៀតផង។
មីយ៉ាន់ម៉ា ចាប់ផ្តើមការវាយប្រហារកម្ទេចពួក Scam តាំងពីដើមខែតុលាមកម្ល៉េះ ដោយកាន់កាប់បានអគារជាង២០០អគារ និងឃាត់ខ្លួនមនុស្សជាង ២ ០០០នាក់ នៅជាប់ព្រំដែនថៃ។

ក្នុងអំឡុងពេលនៃការវាយឆ្មក់ទ្រង់ទ្រាយធំមួយនៅ KK Park, ទាហានបានរឹបអូសឧបករណ៍ជាច្រើន រួមទាំងដុំផ្កាយរណប Starlink ចំនួន៣០គ្រឿងផងដែរ ដែលឧបករណ៍ទាំងនេះ ត្រូវបានក្រុមឆបោក ប្រើប្រាស់សម្រាប់ប្រតិបត្តិការឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ពួកគេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


