Connect with us

ព័ត៌មានអន្ដរជាតិ

Scammer បន្តរត់ចេញពីមីយ៉ាន់ម៉ា ​សម្រុកចូលដីថៃ

បានផុស

នៅ

យុទ្ធនាការកម្ចាត់ក្រុមឧក្រិដ្ឋកម្មអនឡាញនៅមីយ៉ាន់ម៉ា ឥតដកដៃឡើយ ហើយប្រតិបត្តិការនោះ បានបង្ខំឲ្យ Scammer រាប់ពាន់នាក់រត់ប្រាសអាយុ សម្រុកចូលដីថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Bangkok Post)

ជាក់ស្តែង ករណីចុងក្រោយបំផុតនេះ ជនជាតិចិនចំនួន៣នាក់ទៀត បានរត់ចេញពីតំបន់សេដ្ឋកិច្ចពិសេស KK Park ក្នុងប្រទេសមីយ៉ាន់ម៉ា ចូលមកដីថៃក្នុងខេត្ត Tak ប៉ុន្តែត្រូវទាហានថៃចាប់បាន។

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃព្រហស្បតិ៍ទី២០ខែវិច្ឆិកាឆ្នាំ២០២៥ Scammer ចិនទាំង៣នាក់ដែលមិនបញ្ចេញឈ្មោះ ត្រូវកងកម្លាំង Ratchamanu ចាប់បាននៅក្នុងភូមិសាស្រ្តតំបន់ Mahawan នៃស្រុក Mae Sot។

(រូបថត៖ Bangkok Post)

ការចាប់ខ្លួននេះកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលថៃអះអាងពីការចាប់បានជនបរទេសចំនួន៣៩នាក់ ដែលរត់ចេញពី KK Park ចូលដីថៃ។ ពួកគេទាំងអស់មានជនជាតិប៉ាគីស្ថាន១២នាក់ កេនយ៉ា១២នាក់ អ៊ូហ្គង់ដា៣នាក់ វៀតណាម៣នាក់ ឥណ្ឌា២នាក់ នេប៉ាល់២នាក់ ស៊ូដង់ខាងត្បូងម្នាក់ អេហ្ស៊ីបម្នាក់ កាហ្សាក់ស្ថានម្នាក់ ប៊ូរុនឌីឌីម្នាក់ និងរវ៉ាន់ដាម្នាក់។

ដោយឡែក បើយោងតាមទិន្នន័យពីកងទ័ពថៃបញ្ចេញកាលពីដើមខែវិច្ឆិកាបានបង្ហាញថា ចាប់តាំងពីមីយ៉ាន់ម៉ា បើកប្រតិបត្តិការយោធាមកកម្ចាត់ Scammer មក មានជនបរទេសជាង ១ ៥០០នាក់ បានរត់ចេញពី KK Park ចូលដីថៃ៕

(រូបថត៖ Bangkok Post)

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម