ចរាចរណ៍
យុវជនម្នាក់ អង្គុយលើផ្លូវរថភ្លើង ត្រូវរថភ្លើងកិនដាច់ខ្លួនជាពីរ
យុវជនម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីអង្គុយនៅលើផ្លូវរថភ្លើង ត្រូវបានរថភ្លើងបើកបុក ហើយកិន បណ្ដាលឲ្យដាច់ខ្លួនជាពីរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ១០ នាទីយប់ ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ភូមិបុរី ១០០ ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ ពួកគាត់បានឃើញរថភ្លើងខាងលើ ធ្វើដំណើរគោលដៅឆ្ពោះចូលទៅកាន់កន្លែងចំណត។ លុះពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែឈប់នៅស្ងៀម មួយសន្ទុះធំ ភ្លាមៗ ពួកគាត់ឆ្ងល់បានដើរមកមើល ចង់ដឹងថាហេតុអ្វីបានឈប់ ទាំងដែលមិនទាន់ទៅដល់ចំណត។ ស្របពេលប្រជាពលរដ្ឋ ដើរទៅដល់ក្បែរផ្លូវរថភ្លើង បែរជាប្រទះឃើញ សាកសពយុវជនម្នាក់ បានដាច់ខ្លួនជា ២ កំណាត់ ស្លាប់យ៉ាងអាណោចអាធ័មក្រោមរថភ្លើង។

ក្រោយពេលកើតហេតុ រថភ្លើងបានទាញយកសពជនរងគ្រោះចេញពីក្រោមរថភ្លើង រួចបើកចេញពីកន្លែងកើតហេតុទៅចំណត។ ចំណែកឯសពជនរងគ្រោះយកទៅតម្កល់នៅវត្តក្បែរនោះជាបណ្ដោះអាសន្ន ដើម្បីស្វែងរកសាច់ញាតិ៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


