សេដ្ឋកិច្ច
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទំហំជាង ១៧,៦ ពាន់លានដុល្លារ ក្នុងរយៈពេល ១១ ខែ
ការដោះដូរទំនិញកម្ពុជា-ចិន សម្រេចបានជាង ១៧,៦៩ ពាន់លានដុល្លារ នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៥ មានការកើនឡើង ២៨,៦% ធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០២៤ ដែលធ្វើឱ្យចិនក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា។

ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បង្ហាញថា គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៥ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបាន ១៧,៦៩ ពាន់លានដុល្លារ កើនឡើង ២៨,៦% ក្នុងនោះ កម្ពុជានាំចេញទៅកាន់ទីផ្សារចិនមានតម្លៃ ១,៥ ពាន់លានដុល្លារ ធ្លាក់ចុះ ៦% ចំណែកឯចិននាំចូលមកវិញ មានតម្លៃប្រមាណ ១៦ ពាន់លានដុល្លារ កើន ៣៣,៣%។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា កម្ពុជាអនុវត្តនូវកិច្ចព្រមព្រៀង RCEP ធ្វើឱ្យពាណិជ្ជកម្មកម្ពុជា-ចិនកើនឡើង ខណៈកម្ពុជា ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិន កើនឡើង ឆ្លុះបញ្ជាំងពីភាពរីកចម្រើនរវាងប្រទេសទាំងពីរ។

លោកបណ្ឌិត ជ័យ តិចបញ្ជាក់ថា គម្លាតការនាំចេញតូចជាងការនាំចូលក៏ជាចំណុចល្អសម្រាប់កម្ពុជា ខណៈចិនជាប្រទេសដែលមានអ្នកវិនិយោគច្រើនជាងគេបំផុតនៅកម្ពុជាដែលមានប្រមាណ ៦០% ដែលភាគច្រើនវិនិយោគលើវិស័យផលិត និងដំឡើងរោងចក្រ ហើយដើម្បីឱ្យដំណើរការផលិតបានគឺពាក់ព័ន្ធនឹងវត្ថុធាតុដើម ដូច្នេះការនាំចូលពីចិនមកកម្ពុជាដ៏ច្រើនលើសលប់ដោយសារតែការនាំចូលវត្ថុធាតុដើម ជាពិសេសទៅលើវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ដែលត្រូវការក្រណាត់ និងសម្ភារផ្សេងៗ សម្រាប់ការផលិត។
ទំនិញកម្ពុជានាំទៅប្រទេសចិនភាគច្រើនគឺជាផលិតផលកសិកម្ម គ្រឿងសង្ហារឹម គ្រឿងអលង្ការ និងផលិតផលវាយនភណ្ឌ ចំណែកទំនិញដែលប្រទេសចិននាំមកកម្ពុជា មានដូចជា វត្ថុធាតុដើមសម្រាប់រោងចក្រ សហគ្រាស ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ អាហារ ភេសជ្ជៈ រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងសំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក។
នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចបាននូវទំហំទឹកប្រាក់ជាង ១៥,១៨ ពាន់លានដុល្លារ កើនឡើង ២៣,៨% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះកម្ពុជានាំចេញទំនិញទៅចិនមានតម្លៃ ១,៧៥ ពាន់លានដុល្លារ កើនឡើង ១៨,៤% និងទំនិញចិននាំចូលមកកម្ពុជាមានតម្លៃ ១៣,៤៣ ពាន់លានដុល្លារ កើនឡើង ២៤,៦%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


