Connect with us

សន្តិសុខសង្គម

នគរបាលខណ្ឌឫស្សីកែវ ប្រដេញឃាត់ជនសង្ស័យម្នាក់ ក្រោយបាញ់ទៅលើសមត្ថកិច្ចជាច្រើនគ្រាប់

បានផុស

នៅ

ជនសង្ស័យម្នាក់ដកកាំភ្លើងខ្លីបាញ់រះតដៃជាមួយសមត្ថកិច្ចជាច្រើនគ្រាប់ ខណៈពេលឃើញសមត្ថកិច្ចល្បាតសុំធ្វើការត្រួតពិនិត្យតែមិនឈប់ ព្យាយាមជិះរត់គេចដល់ក្រោយស្ពានជ្រោយចង្វារបានផ្ដួលម៉ូតូត្រូវសមត្ថកិច្ចឃាត់បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ នឹង២០នាទី រំលងអធ្រាត្រឈាន ចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមការបញ្ជាក់នគរបាលជំនាញបានអោយដឹងថា មុនពេលកើតហេតុ នគរបាលខណ្ឌឫស្សីកែវ បានបញ្ចេញកម្លាំងល្បាតពួនស្ទាក់ ក្នុងមូលដ្ឋាន ការពារមុខសញ្ញា លួច ឆក់ ដើម្បីសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ខណៈពេលល្បាតនោះ ក៏ប្រទះឃើញជនសង្ស័យម្នាក់ កំពុងជិះម៉ូតូមួយគ្រឿង ម៉ាក SUZUKI NEX ពាក់ស្លាកលេខ ភ្នំពេញ 1HH-8184 ដោយមានការសង្ស័យសមត្ថកិច្ចបានអោយ ជនសង្ស័យខាងលើអែបកៀន ដើម្បីសុំធ្វើការត្រួតពិនិត្យ ប៉ុន្តែបែរជាមិនព្រមឈប់ បន្តបន្ថែមល្បឿន រហូតទៅដល់ក្រោមស្ពានជ្រោយចង្វារ ជនសង្ស័យបានផ្តួលម៉ូតូចោល រួចដកកាំភ្លើងខ្លីចេញពីចង្កេះ បាញ់ទៅលើសមត្ថកិច្ច អស់ជាច្រើនគ្រាប់ គោលបំណងបម្រុងរត់គេចខ្លួន តែត្រូវសមត្ថកិច្ចព័ទ្ធឃាត់បានភ្លាមៗ តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យខាងលើ និង វត្ថុតាងរួមមាន កាំភ្លើងខ្លី មួយដើម និងម៉ូតូយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ ដើម្បីធ្វើការសាកសួរ និងបន្តតាមនីតិវិធីច្បាប់៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម