ព័ត៌មានអន្ដរជាតិ
ថៃបិទច្រកដឹកប្រេង ហើយចោទឡាវថា បង្វែរការផ្គត់ផ្គង់ប្រេងឥន្ធនៈទៅកម្ពុជា
យោធាថៃ បានបញ្ឈប់ការដឹកជញ្ជូនប្រេងឥន្ធនៈដែលឆ្លងកាត់ច្រកព្រំដែនជាមួយប្រទេសឡាវ ក្រោមហេតុផលចោទប្រកាន់ថា ការផ្គត់ផ្គង់ទាំងនោះកំពុងត្រូវបានបង្វែរទៅកាន់ប្រទេសកម្ពុជា ខណៈដែលការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងប្រទេសជិតខាងទាំងពីរកំពុងបន្តនៅតាមតំបន់ព្រំដែនមានជម្លោះរបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនាថ្ងៃចន្ទទី១៥ខែធ្នូឆ្នាំ២០២៥។

ក្រសួងការពារជាតិថៃបាននិយាយថា យោធាបានរឹតបន្តឹងសកម្មភាពផ្គត់ផ្គង់ប្រេងឥន្ធនៈទាំងអស់ឆ្លងកាត់ច្រក Chong Mek ចូលទៅប្រទេសឡាវ បន្ទាប់ពីព័ត៌មានសម្ងាត់បានបង្ហាញថា ការដឹកជញ្ជូនទាំងនោះត្រូវបានបង្វែរទៅឲ្យកងទ័ពកម្ពុជា។ លោក Surasant Kongsiri អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា ចំណាត់ការនេះមិនបង្កគ្រោះថ្នាក់ដល់ប្រទេសឡាវនោះទេ។
បើយោងតាម Khaosod រថយន្តដឹកប្រេងប្រហែល៨០គ្រឿង ដែលអាចផ្ទុកប្រេងឥន្ធនៈជាង៤លានលីត្រ កំពុងជាប់គាំង និងរង់ចាំនៅច្រកត្រួតពិនិត្យ Chong Mek ដើម្បីចូលទៅប្រទេសឡាវ។
ក្រសួងការបរទេសឡាវមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីរ៉យទ័រនោះឡើយ។
ក្រសួងថាមពលថៃ បានឲ្យដឹងកាលពីសប្តាហ៍មុនថា គ្មានការនាំចេញប្រេងទៅកាន់ប្រទេសកម្ពុជាតាំងតែពីខែកក្កដាមកម្ល៉េះ។
ទិន្នន័យតាមដានកប៉ាល់ពីក្រុមហ៊ុន Kpler បង្ហាញថា ប្រទេសសិង្ហបុរីបច្ចុប្បន្នគឺជាអ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈធំបំផុតរបស់កម្ពុជា ដោយមានប្រហែល ៩១៥ ០០០តោនត្រូវបានដឹកជញ្ជូននៅក្នុងឆ្នាំនេះ។ យ៉ាងណាមិញ បរិមាណប្រេងពីប្រទេសថៃបានធ្លាក់ចុះយ៉ាងគំហុកមកត្រឹមប្រហែល ៣០ ០០០តោនប៉ុណ្ណោះ ធៀបនឹងជិត ១៨០ ០០០តោនកាលពីឆ្នាំមុន។
ការប៉ះទង្គិចគ្នារវាងកងកម្លាំងកម្ពុជា និងថៃ បានផ្ទុះឡើងនៅចំណុចជាច្រើនតាមបណ្តោយព្រំដែនគោកប្រវែងជាង៨០០គីឡូម៉ែត្រ ដោយមិនមានសញ្ញាណាមួយនៃការថមថយឡើយ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីសម្រុះសម្រួលបទឈប់បាញ់ក៏ដោយ រួមទាំងការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


