ព័ត៌មានអន្ដរជាតិ
កិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវលើកពេល
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានបញ្ជាក់ថា កិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារនេះ ឥឡូវត្រូវផ្អាកវិញហើយ ដោយត្រូវលើកទៅថ្ងៃទី២២ សប្តាហ៍ក្រោយវិញ។ នេះបើតាមការផ្សាយរបស់ Bernama។

ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសៀវភៅមួយ នៅឯវិទ្យាស្ថានអន្តរជាតិនៃការសិក្សាឥស្លាមកម្រិតខ្ពស់ (IAIS) នៅប្រទេសម៉ាឡេស៊ី នាថ្ងៃចន្ទទី១៥ខែធ្នូឆ្នាំ២០២៥ លោកអាន់វ៉ា និយាយថា «ការពន្យារពេលនេះគឺធ្វើឡើងតាមសំណើរបស់ភាគីជម្លោះទាំងពីរ»។
លោកបន្តថា៖ «កម្ពុជា-ថៃ សុំលើកពេលបន្តិចសិន ដូច្នេះយើងក៏ពន្យារពេលទៅ ដើម្បីធានាថា គ្រប់យ៉ាងនឹងដំណើរការទៅបានដោយរលូន។ យ៉ាងណា យើងបន្តអំពាវនាវឲ្យប្រទេសទាំងពីរ ឈប់ប្រយុទ្ធគ្នាព្រោះស្ថានការណ៍កាន់តែធ្ងន់ធ្ងរទៅហើយ ហើយខ្ញុំនៅតែទាក់ទងមេដឹកនាំទាំងពីរជាប្រចាំ»។
សូមជម្រាបថា ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៥ ម៉ាឡេស៊ី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំឲ្យមានបទឈប់បាញ់កម្ពុជា-ថៃ កាលពីខែកក្កដា និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួខែតុលា មានទាំងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្វើជាសាក្សី ទៀតផង។

ទោះបែបនេះ ភាគីថៃបានរំលោភបទឈប់បាញ់ម្តងហើយម្តងទៀត និងដាក់ថ្នាក់ហែកចោលកិច្ចព្រមព្រៀងសន្តិភាពដោយគ្មានញញើត។
ថ្មីៗ ដ្បិតលោកត្រាំ ប្រកាសពីបទឈប់បាញ់ក៏ដោយ ប៉ុន្តែនាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល មិនខ្វល់ឡើយ ហើយថែមទាំងបោះសម្តីយ៉ាងឈ្លើយទៅមេដឹកនាំប្រទេសមហាអំណាចផុតលេខ ទៀតផង។
អានុទីន បានបោះសម្តីយ៉ាងគឃ្លើនថា ប្រទេសថៃនឹងបន្តធ្វើប្រតិបត្តិការយោធា រហូតដល់មានអារម្មណ៍ថា លែងមានគ្រោះថ្នាក់និងការគំរាមកំហែងដល់ទឹកដី និងប្រជាជនរបស់ខ្លួនទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


