Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន បួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន ដល់វីរកងទ័ពជួរមុខ ខណៈចោរសៀមកំពុងឈ្លានពានទឹកដី

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​ថ្លែង​នូវ​ការ​បួងសួង​សូមឱ្យ​កងកម្លាំងប្រដាប់អាវុធ​ឈរជើង​ជួរមុខ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ មាន​សុខ​ភាពល្អ និង​ទទួលបាន​ជោគជ័យ ក្នុងការ​ការពារ​បូរណភាព​ទឹកដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អភិសេកព្រះ​ប្រតិមា និង បួងសួង​សុំ​សេចក្ដីសុខ សេចក្ដីចម្រើន ដល់​វីរ​កងទ័ព​ជួរមុខ ដែល​បាន​រៀបចំឡើង​នៅ​សារមន្ទីរ​ខេត្តកំពង់ធំ កាលពី​រសៀល ថ្ងៃ​ចន្ទ ១០​រោច ខែ​មិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២៥។

ពិធី​នេះ​ក៏បាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក នួន ផា​រ័ត្ន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ និង​លោកស្រីព្រមទាំង ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោក​ឧកញ៉ា ឧកញ៉ា ភរិយា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​អង្គភាព​ជុំវិញ​ខេត្ត​យ៉ាងច្រើន​កុះករ និង​បាន​ប្រារព្ធ​ពិធី​តាមបែប ព្រះពុទ្ធ​សាសនា។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​អញ្ជើញ​ថ្វាយ​គ្រឿង​សក្ការបូជា នមស្សការ​ព្រះ​រតនត្រ័យ​ថ្វាយបង្គំ​ព្រះ ថ្វាយ​របាំ​បួងសួង សមាទាន​សីល និង​និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត។ បន្ទាប់មក សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក គុណបុណ្យ​ព្រះ​រតនត្រ័យ មាន​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទេវតា ថែរក្សា ព្រះ​ស្វេតច្ឆត្រ​ទេវតា​ថែរក្សា​ចក្រវាល ទាំង​ទេវតា​ឆ្នាំម្សាញ់ តាម​ជួយ​អភិបាល ប្រោះព្រំ​បីបាច់​ថែរក្សា និង​ប្រសិទ្ធ​ពរជ័យ​ដល់ សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស បាន​សមប្រកប​តែ​សេចក្តីសុខ សេចក្តី​ចម្រើន វិបុល​សុខ ចៀស​ផុតពី​ជំងឺ​ឧបទ្រពចង្រៃ ចៀសផុត​ពី​គ្រោះធម្មជាតិ​ផ្សេងៗ មាន​ទេសចរ​ចូល​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន សូមឱ្យ​កងកម្លាំងប្រដាប់អាវុធ​ឈរជើង​ជួរមុខ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ មាន​សុខ​ភាព​ល្អ និង​ទទួល​បាន​ជោគជ័យ ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី ពិសេស សូម​ឱ្យ​សម្រេច​រាល់​បំណង​ប្រាថ្នា​ទទួលជោគជ័យ​គ្រប់​ការងារ និង​សម្រេចបាន​នូវ​វឌ្ឍនភាព​ថ្មីៗ​បន្តទៅ​ទៀត​។​

គួរ​រំលឹក​ផងដែរ​ថា ព្រះ​ប្រតិមា​អង្គ​នេះ ត្រូវបាន​រកឃើញ​កាលពី​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២៥ ដោយ​អ្នកបើកបរ​គ្រឿងចក្រ ឈ្មោះ កាក់ ប៊ុនថន ត្រង់ចំណុច​ខាងលិច​វត្ត​ពង្រ ចម្ងាយ​ប្រមាណ​២០០ ម៉ែត្រ ក្នុងពេល​ប្រតិបត្តិការ នៃ​ការស្តារ​ស្ទឹង​ស្លាប់ ស្ថិតនៅ​ភូមិ​ជី​មាឃ ឃុំ​កកោះ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម