Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន សាទរចំពោះវឌ្ឍនភាព នៃការងារជួសជុលអគាររណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដើម្បីបម្រើពលរដ្ឋ និងសង្គមជាតិ

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានសម្តែងការចូលរួមអបអរសាទរចំពោះវឌ្ឍនភាព នៃការងារជួសជុលអគាររណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដើម្បីបម្រើពលរដ្ឋ និងសង្គមជាតិ ដែលនឹងរួចរាល់ឆាប់ៗ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្តែងការចូលរួមអបអរសាទរបែបនេះ ខណៈពេលអញ្ជើញពិនិត្យវឌ្ឍនភាពការងារជួសជុលអគាររដ្ឋបាលរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ស្ថិតនៅទីតាំងអគារលេខ ២៤០ វិថីឧកញ៉ាឈុន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសុក្រ ១៥ កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦ ដែលមានការអញ្ជើញចូលរួមអមដំណើរ សម្ដេច ក៏មាន ឯកឧត្ដម លោក លោកស្រីជាអនុប្រធាន សមាជិក សមាជិកា និង តំណាងក្រុមហ៊ុនជួសជុល ផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណូមពរសូមឲ្យក្រុមហ៊ុនដំណើរការជួសជុលអគាររណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជារាជធានីភ្នំពេញនេះ ធ្វើឡើងឲ្យមានគុណភាព និងឆាប់បានរួចរាល់ឆាប់ៗ ខាងមុខនេះ។ អាគារនេះ មានសារៈសំខាន់ណាស់ ដើម្បីបម្រើនូវសេចក្តីត្រូវការចាំបាច់របស់ក្រុមការងាររណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជារាជធានីភ្នំពេញ និងបម្រើសេចក្តីត្រូវការរបស់ពលរដ្ឋ និងសង្គមជាតិតែម្ដង៕
អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម