ព័ត៌មានអន្ដរជាតិ
ថៃទទួលស្គាល់ថា ការចរចាពាណិជ្ជកម្មជាមួយអាមេរិក គ្មានវឌ្ឍនភាពទៅមុខ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោកស្រី Suphajee Suthamphan បានទទួលស្គាល់ថា ការចរចាលើពន្ធពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក គ្មានវឌ្ឍនភាពទៅមុខទេ ដោយបញ្ជាក់ថា អាមេរិកមិនទាន់បានកែសម្រួលលក្ខខណ្ឌរបស់ខ្លួននៅឡើយ។ នេះបើតាមការចុះផ្សាយរបស់កាសែត Khaosod។

លោកស្រី Suphajee បាននិយាយកាលពីព្រឹកថ្ងៃអង្គារនេះថា ការពិភាក្សាចុងក្រោយបានបង្ហាញថា បញ្ហានេះនឹងត្រូវបានដោះស្រាយក្នុងកិច្ចពិភាក្សាកម្រិតបច្ចេកទេស ដូចដែលបានបង្ហាញដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលនេះគឺជារឿងដដែលៗ។ លោកស្រីបានសង្កត់ធ្ងន់ថា គ្មានការផ្លាស់ប្តូរណាមួយពីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកនោះទេ។
ខណៈមានក្ដីបារម្ភថាសហរដ្ឋអាមេរិកអាចប្រើប្រាស់វិធានការពន្ធដើម្បីដាក់សម្ពាធឱ្យថៃឈប់បាញ់កម្ពុជា លោកស្រី Suphajee បាននិយាយថា អាមេរិកមិនបានលើកយកបញ្ហានេះមកនិយាយជាមួយថៃនោះទេ។
គួររំឭកថា ក្នុងបទសម្ភាសន៍ជាមួយកាសែត The Wall Street Journal ដែលថតទុកកាលពីថ្ងៃសុក្រសប្ដាហ៍មុន លោកត្រាំ បាននិយាយថា លោកបានព្រមានរដ្ឋាភិបាលថៃ និងកម្ពុជាថា ការបន្តប្រយុទ្ធគ្នានឹងជំរុញឲ្យអាមេរិកលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងដំឡើងពន្ធគយជាការដាក់ទណ្ឌកម្ម។ លោកបានឱ្យដឹងយ៉ាងដូច្នេះថា បន្ទាប់ពីហៅទូរសព្ទជាមួយនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត។
លោក ត្រាំ បានអះអាងនៅថ្ងៃសុក្រថា ភាគីទាំង ២ បានព្រមព្រៀងគ្នាលើបទឈប់បាញ់់នៅថ្ងៃដដែល ប៉ុន្តែបន្ទាប់ពីនោះ ភាគីថៃនៅតែបន្តវាយប្រហារឈ្លានពានលើកម្ពុជា ដោយប្រើទាំងគ្រាប់ផ្លោង ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើង៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


