ព័ត៌មានជាតិ
អាជ្ញាធរខេត្តក្រចេះ ណែនាំឱ្យមន្ទីរបរិស្ថានបែងចែកដីអភិរក្ស និងដីសហគមន៍ឲ្យបានច្បាស់លាស់ ការពារការរំលោភបំពាន
លោក ហង្ស ចាន់ឌី អភិបាលរងខេត្តក្រចេះ ជម្រុញឱ្យមន្ទីរបរិស្ថាន ក៏ដូចជាអង្គការដៃគូនិងអ្នកពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ ផ្តោតសំខាន់លើការរៀបចំផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងតំបន់ជីវចម្រុះក្នុងខេត្ត ដើម្បីធានាបាននូវតុល្យភាពរវាងការអភិរក្សសត្វព្រៃដែលជិតផុតពូជ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ការជម្រុញណែនាំខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលលោក ហង្ស ចាន់ឌី អភិបាលរងខេត្តក្រចេះ អញ្ជើញចូលរួមក្នុងពិធីបើកវគ្គសិក្ខាសាលារួមមួយ ឆ្លុះបញ្ចាំងពីការគ្រប់គ្រងដែនជម្រកសត្វព្រែកប្រសព្វ និង ដែនជម្រកសត្វព្រៃសំបូរ ក្នុងឆ្នាំ២០២៥។

លោក ហង្ស ចាន់ឌី បានបញ្ជាក់ថា តំបន់ការពារត្រូវបានបែងចែកជា ៤ ប្រភេទ នេះបើយោងតាមអនុក្រឹត្យ៖ ទី១ តំបន់ស្នូល៖ តំបន់ដែលមានតម្លៃអភិរក្សខ្ពស់បំផុត មិនអនុញ្ញាតឱ្យមានការចូលប្រើប្រាស់ឡើយ។ ទី២ តំបន់អភិរក្ស៖ តំបន់សម្រាប់ការពារធនធានធម្មជាតិនិងជីវចម្រុះ។ ទី៣ តំបន់ប្រើប្រាស់ដោយចីរភាព៖ តំបន់ដែលអាចឱ្យមានការអភិវឌ្ឍ ឬការប្រើប្រាស់ធនធានតាមការកំណត់។ ទី៤ តំបន់សហគមន៍៖ តំបន់ដែលផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋមូលដ្ឋានប្រើប្រាស់សម្រាប់អាស្រ័យផល និងរស់នៅដើម្បីបង្កើនជីវភាពប្រចាំថ្ងៃ។



លោកអភិបាលរងខេត្តបានណែនាំឲ្យកំណត់ព្រំប្រទល់រវាងដីរដ្ឋ (តំបន់ការពារ) និងដីសហគមន៍ឱ្យបានច្បាស់ ដើម្បីកាត់បន្ថយជម្លោះរវាងប្រជាពលរដ្ឋ និងមន្ត្រីឧទ្យានុរក្ស ត្រូវបញ្ឈប់ការបញ្ជាក់លើការកាន់កាប់ដីខុសច្បាប់ លោកមេឃុំនិងអាជ្ញាធរមូលដ្ឋាន មិនឱ្យចុះហត្ថលេខាទទួលស្គាល់ការទិញ-លក់ ឬការកាន់កាប់ដីក្នុងតំបន់ការពារឡើយ ដរាបណាការបោះបង្គោលព្រំមិនទាន់បានបញ្ចប់ជាស្ថាពរ។
លោកបានក្រើនរំលឹកថា «ដីទាំងអស់នេះនៅពេលយើងថែរក្សាបាន វាមិនមែនជាប្រយោជន៍របស់មន្ទីរបរិស្ថាន ឬក្រសួងបរិស្ថានតែម្នាក់ឯងនោះទេ គឺវាជាប្រយោជន៍រួមរបស់បងប្អូននៅក្នុងមូលដ្ឋាន»៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


