ព័ត៌មានជាតិ
គិតត្រឹមព្រឹកថ្ងៃទី ២១ ធ្នូ នេះ សង្គ្រាមឈ្លានពានថៃ បណ្តាលឱ្យជនស៊ីវិលកម្ពុជាស្លាប់កើនឡើងដល់ ១៩ នាក់ និងរបួស ៧៩ នាក់
គិតពីថ្ងៃទី ៧ ខែធ្នូ រហូតដល់ម៉ោង ៧ ព្រឹក ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៥ នេះ អំពើឈ្លានពានរបស់ រដ្ឋាភិបាល និងយោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា ជាពិសេសការប្លោង និងទម្លាក់គ្រាប់តូច-ធំ គ្រប់ប្រភេទ ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់ ១៩ នាក់ របួស ៧៩ នាក់ ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមានជនភៀសសឹកកើនឡើងទាំងនៅក្នុងខេត្តរងការឈ្លានពាន និងខេត្តផ្សេងៗ ទៀត។



បើតាមក្រសួងមហាផ្ទៃ គិតពីវេលាម៉ោង ៦ ល្ងាច ថ្ងៃទី ២០ ខែធ្នូ រហូតដល់វេលាម៉ោង ៧ ព្រឹក ថ្ងៃទី ២១ ខែធ្នូ មិនមានករណីពលរដ្ឋស្លាប់ និងរបួស ទេ និងមានជនភៀសសឹកសរុប ៥១៨.៦៥១ នាក់ ក្នុងនោះ ស្ត្រី ២៧០.១៣៣ នាក់ និងកុមារ ១៦៥.៣៨៥ នាក់។ តួលេខនេះ អាចមានការប្រែប្រួលជាបន្តបន្ទាប់ទៀត។

សង្គ្រាមឈ្លានពាននេះបានបណ្តាលឱ្យបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល និងការខូចខាត ដោយគិតពីថ្ងៃទី ៧ ខែធ្នូ មក ការខូចខាតសរុបមាន ផ្ទះប្រជាពលរដ្ឋ ៧៦ ខ្នង សាលារៀន ៥ ទីតាំង មណ្ឌលសុខភាព ១ ទីតាំង ផ្សារ ១ កន្លែង ប្រាសាទបុរាណមួយចំនួន វត្តអារាម ៥ ទីតាំង សាលាឆទាន ១ ទីតាំង កុដិព្រះសង្ឃ ១ ទីតាំង អគារការិយាល័យគយ និងរដ្ឋាករ ១ អគារ អគារឯកជន ៩ ទីតាំង សណ្ឋាគារ ៣ ទីតាំង មណ្ឌលកសិកម្មសហគមន៍ ១ ទីតាំង ស្ពានថ្ម ២ កន្លែង ស្ពានដែក ១ ស្ពានបុរាណ ១ កន្លែង ក្បាលស្ពាន ១ កន្លែង ស្ថានីយប្រេង ១ ទីតាំង មធ្យោបាយដឹកជញ្ជូន ២៨ គ្រឿង ឃ្លាំងរថយន្ត ១ និងឃ្លាំងទិញដំឡូង ១ ទីតាំង។


ជាមួយគ្នានេះដែរ មានប្រជាជនកម្ពុជាជាងកន្លះលាននាក់ រួមទាំង ស្ត្រី និងកុមារ កំពុងរងទុក្ខលំបាក បន្ទាប់ពីបង្ខំចិត្តចាកចោលផ្ទះសំបែង និងសាលារៀន គេចពីគ្រាប់កាំភ្លើង គ្រាប់ប្លោងតូច-ធំ និងការទម្លាក់គ្រាប់ពីយន្តហោះ F-16 របស់ថៃ ដែលបំផ្លាញផ្ទះសំបែង និងភូមិករពួកគាត់ជាបន្តបន្ទាប់រួចទៅហើយ។


យោងតាមក្រសួងអប់រំ យុវជន និងកីឡា គិតត្រឹមថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥ មានសិស្សភៀសសឹកចំនួន ១៣.២១០ នាក់ នៅ ២.០៣៣ គ្រឹះស្ថានសិក្សា ក្នុងរាជធានី-ខេត្ត ២២៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១៥ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១៥ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


