កីឡា
សារី តៃម៉ូ ឈ្នះពាន MVP និង ស្បែកជើងមាស ពានសម្តេចតេជោថ្នាក់ខេត្ត
ខ្សែប្រយុទ្ធ សារី តៃម៉ូ បានឈ្នះពានរង្វាន់កីឡាករល្អប្រចាំព្រឹត្តិការណ៍ (MVP) និងពានស្បែកជើងមាស នៅក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ថ្នាក់ខេត្តរដូវកាល ២០២៥-២៦។

ក្រុមខេត្តត្បូងឃ្មុំ ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីបានយកឈ្នះលើក្រុម ភ្នំពេញហ្គាឡាក់ស៊ី ដោយលទ្ធផល ៦-១ កាលពីរសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៥។ បើទោះជាក្រុមទទួលបានចំណាត់ថ្នាក់លេខ៣ ប៉ុន្តែខ្សែប្រយុទ្ធរបស់ខ្លួនគឺកីឡាករ សារី តៃម៉ូ បានឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ប្រកួតថ្នាក់ខេត្តនៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩។

បន្ថែមលើនេះ កីឡាករ សារី តៃម៉ូ ក៏បានឈ្នះពានស្បែកជើងមាស ក្នុងនាមជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ។ គិតចាប់តាំងពីការប្រកួតសន្សំពិន្ទុក្នុងពូល រហូតដល់វគ្គផ្តាច់ព្រ័ត្រ កីឡាកររកបាន ២២ គ្រាប់ដែលច្រើនជាងគេបំផុត។

សម្រាប់ការប្រកួតថ្នាក់ខេត្តបញ្ចប់ទៅកាលពីយប់ថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ ២០២៥ ដោយយជើងឯកបានទៅក្រុមខេត្តកំពង់ចាម ហើយក្រុមឡាយអ៊ិនឃីង ខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ២ និងក្រុមខេត្តត្បូងឃ្មុំទទួលបានចំណាត់ថ្នាក់លេខ៣ ហើយក្រុមភ្នំពេញហ្គាឡាក់ស៊ីបានលេខ៤។ ក្រុមទាំង ៤ បានឡើងទៅកាន់វគ្គជម្រុះថ្នាក់ជាតិដែលត្រូវជួបក្រុមខ្លាំងៗនៅលីគកំពូលកម្ពុជា។

ជ័យលាភី
- ជើងឯក៖ ក្រុមខេត្តកំពង់ចាម ទទួលបានពានជើងឯក មេដាយមាស និងប្រាក់រង្វាន់ ២០ លានរៀល
- លេខ២៖ ក្រុមឡាយអ៉ិនឃីង ខេត្តសៀមរាប ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ ១០ លានរៀល
- លេខ៣៖ ខេត្តត្បូងឃ្មុំ ទទួលបានមេដាយសំរិទ្ធ និងប្រាក់រង្វាន់ ៨ លានរៀល
- ក្រុមយុត្តិធម៌ជាងគេ ៖ ក្រុមខេត្តត្បូងឃ្មុំ ទទួលបានពាន Fair Play និងប្រាក់រង្វាន់ ៤ លានរៀល
- ម្ចាស់គ្រាប់បាល់ច្រើនជាងគេ៖ កីឡាករ សារី តៃម៉ូ មកពីក្រុមខេត្តត្បូងឃ្មុំ ទទួលពានស្បែកជើងមាស និងប្រាក់រង្វាន់ ២ លានរៀល
- កីឡាករល្អជាងគេ៖ កីឡាករ សារី តៃម៉ូ មកពីខេត្តត្បូឃ្មុំ ទទួលបានពានកីឡាករល្អ និងប្រាក់រង្វាន់ ២ លានរៀល
- អ្នកចាំទីល្អ៖ កីឡាករ ទិត្យ ហាំណាវ៉ៃ មកពីក្រុមខេត្តកំំពង់ចាម ទទួលបានស្រោមដៃមាស និងប្រាក់រង្វាន់ ២ លានរៀល
- គ្រូបង្វឹកល្អ៖ ចាន់ សុផល មកពីក្រុមខេត្តកំពង់ចាម ទទួលពានគ្រូល្អ និងប្រាក់រង្វាន់ ២ លានរៀល
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


