ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី៖ អាស៊ានគួរតែយកមេរៀនដែលធ្លាប់ឆ្លងកាត់ពីមុនមកធ្វើជាគោល ក្នុងការដោះស្រាយបញ្ហា
ក្នុងអំឡុងកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃចន្ទទី២២ខែធ្នូឆ្នាំ២០២៥ លោក Mohamad Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានលើកឡើងថា៖ «អាស៊ានគួរតែយកមេរៀនដែលធ្លាប់ឆ្លងកាត់កាលពីមុនមកធ្វើជាគោល ក្នុងការដោះស្រាយបញ្ហា»។ នេះបើតាមការផ្សាយរបស់ Bernama។

ថ្លែងក្នុងកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួ Mohamad បញ្ជាក់ថា៖ «អាស៊ានត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយស្ថានភាពកម្ពុជា-ថៃ ត្រូវតែលើសពីការបន្ធូរបន្ថយភាពតានតឹង»។
លោកបន្តថា៖ «អាស៊ានគួរតែយកមេរៀនដែលធ្លាប់ឆ្លងកាត់កាលពីមុនមកធ្វើជាគោល ដោយផ្អែកលើ បញ្ញាញាណ សាមគ្គីភាព និងទំនុកចិត្ត ដែលកត្តាទាំងនេះហើយ ធ្វើឲ្យតំបន់នេះឆ្លងផុតដំណាក់កាលនៃភាពវឹកវរនានា»។
សម្រាប់ពាក្យ «មេរៀនពីអតីតកាល» ត្រូវគេមើលឃើញថា គឺលោក Mohamad ចង់រំលឹកដល់ជម្លោះកម្ពុជា-ថៃ ជុំវិញប្រាសាទព្រះវិហារកាលពីឆ្នាំ ២០១១ ដែលកាលនោះ អាស៊ាន (ក្រោមការដឹកនាំរបស់ឥណ្ឌូណេស៊ី) បានដើរតួជាអ្នកសម្របសម្រួលដោយជោគជ័យ រហូតឈានដល់ការបញ្ជូនអ្នកសង្កេតការណ៍មកកាន់ព្រំដែន។
ម្យ៉ាងការប្រើកម្លាំងបាយ គឺមិនអាចដោះស្រាយបញ្ហាព្រំដែនបានយូរអង្វែងឡើយ ដែលមានតែការចរចាប៉ុណ្ណោះទើបនាំមកនូវសន្តិភាពពិតប្រាកដបាន៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


