ព័ត៌មានអន្ដរជាតិ
ក្រសួងការបរទេសអាមេរិក ចេញសេចក្តីថ្លែងការណ៍ ជុំវិញជម្លោះកម្ពុជា-ថៃ មុនកិច្ចប្រជុំនៅម៉ាឡេស៊ី
ជាថ្មីម្តងទៀត នៅថ្ងៃចន្ទទី២២ខែធ្នូឆ្នាំ២០២៥ ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍ ជុំវិញជម្លោះរវាងកម្ពុជា និងថៃដែលកំពុងបន្តអូសបន្លាយ។

ក្នុងសេចក្តីថ្លែងការណ៍នោះ សហរដ្ឋអាមេរិក បានបន្តអំពាវនាវដល់ប្រទេសកម្ពុជា និង ថៃឲ្យបញ្ចប់អរិភាព ដោយអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ដែលរួមមានយន្តការដើម្បីពន្លឿនការដោះមីនមនុស្សធម៌ និងដោះស្រាយបញ្ហាព្រំដែនផងដែរ។
ក្រសួងលើកឡើងថា៖ «យើងសូមស្វាគមន៍ចំពោះមេដឹកនាំអាស៊ានដែលមកជួបជុំគ្នានៅសប្តាហ៍នេះ ដើម្បីគាំទ្រដល់ប្រទេសកម្ពុជា និងថៃក្នុងការគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះ»។
ក្រសួងបានចេញសេចក្តីថ្លែងការណ៍នេះ មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលរៀបចំឡើងនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃចន្ទទី២២ខែធ្នូឆ្នាំ២០២៥នេះ។
ដោយមានការចូលរួមទាំងពីសំណាក់ភាគីអាមេរិកនិងចិនផងនោះ ជំនួបនេះនឹងក្លាយជាវេទិកា នាំឲ្យស្ថានការណ៍កម្ពុជា-ថៃ ធូរស្រាល កាត់បន្ថយភាពតានតឹង ឈានឆ្ពោះទៅរកបទឈប់បាញ់ជាផ្លូវការ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


